ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូធ្វើដំណើរតាមផ្លូវសុខៗស្រាប់ម៉ូតូឆ្លងចរន្ដភ្លើងហ៊ុយផ្សែងឆាបយ៉ាងសន្ធោរសន្ធៅបង្កអោយមានការភ្ញាក់ផ្អើលកើតឡើង កាលវេលាម៉ោង៤រសៀលថ្ងៃទី០៩ខែមករាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុចអាន៖ ក្រុមហ៊ុន United រកឃើញដុំខ្ចៅរលុងនៅលើយន្ដហោះ Boeing ជាច្រើនគ្រឿង បន្ទាប់ពីជួបហេតុការណ៍របូតធ្លា.ក់ទ្វារយន្ដហោះ

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Vespa ស៊េរីឆ្នាំ២០១៤ ធ្វើដំណើរតាមបណ្ដោយផ្លូវពី២៧១ក្នុងទិសដៅពីជើងមកត្បូងខណៈមកដល់ត្រង់ចំណុចកន្លែងកើតហេតុស្រាប់តែម៉ូតូឆ្លងចរន្តភ្លើង ហ៊ុយផ្សែងចេញជាអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធោរសន្ធៅបង្កអោយមានការភ្ញាក់ផ្អើលដល់ពលរដ្ឋធ្វើដំណើរតាមដងផ្លូវនិងអ្នករស់នៅក្បែរកន្លែងកើតហេតុនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និងទុយោទឹកជួយបាញ់ពន្លត់ការពារឆេះរាលដាលដល់ផ្ទះអ្នកជិតខាង។

បន្ទាប់ពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុជួយយកបំពង់ពន្លត់អគ្គីភ័យនិងទុយោទឹកជួយបាញ់ពន្លត់អោយរលត់ទៅវិញ ម៉ូតូជនរងគ្រោះឆេះអស់នៅសល់តែគ្រោងឆ្អឹងដែក ក្នុងហេតុការណ៍ខាងលើនេះដែរមិនបង្កអោយមានអ្នករងរបួសនោះទេ៕

Share.