សារព័ត៌មាន «ត្រយង» ទទួលបានសិទ្ធផ្សាយផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល២០២៤ ដែលគ្រោងនឹងចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយប្រកួតរៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ នៅសាល​វិមាន​នៃពហុ​កីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។

សមាសភាពក្លិប/សមាគមដែលបានចូលរួមជាផ្លូវការ «តេជោលីគ» រដូវកាល ២០២៤ ចំនួន៨ រួម​មាន​៖

១) សមាគមបាល់ទះវិសាខា

២) សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ

៣) ក្លិបបញ្ជាការដ្ឋានអង្គរក្ស

៤) ក្លិបកងពលធំ អន្តរាគមន៍លេខ៣

៥) ក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

៦) ក្លិបកីឡាបាល់ទះ ខេត្តព្រះសីហនុ

៧) ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់

៨) ក្លិបស្នងការដ្ឋាននគរបាល ខេត្តកណ្តាល

ចំពោះថ្ងៃបើកឆាក ទី១២ ខែមករា ឆ្នាំ២០២៤ នឹងមានការប្រកួតមិត្តភាពអន្តរជាតិ រវាងសមាគមកីឡាបាល់ទះវិសាខា របស់កម្ពុជា ទល់នឹងក្លិបបាល់ទះ Sanest Khanh Hoa របស់វៀតណាម ចាប់ពីវេលាម៉ោង ១៧:០០នាទី​ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ខណ:អ្នកគាំទ្រចូលរួមទស្សនាដោយសេរី។

ចំពោះ​រូបមន្តនៃការប្រកួតត្រូវ​បាន​ចែកជា៣ជុំមាន​៖

-ជុំទី១៖ ក្រុមទាំង ៨ប៉ះគ្នាចំនួន ១ជើង
-ជុំទី២៖ ក្រុមលេខ១ ដល់ ៦ (ចំណាត់ថ្នាក់ជុំទី១) ប៉ះគ្នាជំនួន១ជុំទៀត
-ជុំទី៣៖ ក្រុមលេខ១ ប៉ះ លេខ៣ ក្រុម លេខ២ ប៉ះ លេខ៤ (ចំណាត់ថ្នាក់ជុំទី២)៕

កម្មវិធីប្រកួតថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤៖

Share.