ការប្រកួតពានរង្វាន់លីគទី២ កម្ពុជា Cambodian League 2 បានបញ្ជប់ការប្រកួតសប្តាហ៍ទី១២ ហើយ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ កន្លងទៅក្នុងឃើញថាកាតដែលចេញពីហោបៅលោកអាជ្ញាកណ្តាលទាំង១៥រូប កើនដល់១៥៩សន្លឹក ខណៈលោក ជួន ងួនហុង​ និងអ៊ុន ពេងលេង ជាអាជ្ញាកណ្តាល មិនទាន់ចាយកាតសោះ។

ខាងក្រោមនេះជាបញ្ជីឈ្មោះអាជ្ញាកណ្តាលដែលចាយកាត និងមិនទាន់ចាយកាតត្រឹមសប្តាហ៍ទី១២៖

  • លោក ស៊ុំ វីយូរ៉ា ដឹកនាំ ៥ប្រកួត កាតសរុប២៩សន្លឹក ក្រហម ៣ សន្លឹក
  • លោក នៅ ភក្ដី ដឹកនាំ ៦ប្រកួត កាតសរុប២៣ សន្លឹក ក្រហម គ្មាន
  • លោក ហាក់ ដា ដឹកនាំ ៣ប្រកួត កាតសរុប២២ សន្លឹក ក្រហម ២ សន្លឹក
  • លោក យាន ប៊ុនថន ដឹកនាំ ៥ប្រកួត កាតសរុប១៦ សន្លឹក ក្រហម១ សន្លឹក
  • លោក លឹម ប៊ុនធឿន ដឹកនាំ ២ប្រកួត កាតសរុប៨ សន្លឹកក្រហម គ្មាន
  • លោក ជួប វិសាល ដឹកនាំ ៤ប្រកួត កាតសរុប១៣ សន្លឹកក្រហម គ្មាន
  • លោក ពឹង សុខជាតិ ដឹកនាំ ៤ប្រកួត កាតសរុប១០ សន្លឹកក្រហម គ្មាន
  • លោក ជួប ពិសាល ដឹកនាំ ២ប្រកួត កាតសរុប៩សន្លឹក ក្រហម១សន្លឹក
  • លោក ភាវ ភា ដឹកនាំ ៤ប្រកួត កាតសរុប៩ សន្លឹកក្រហម គ្មាន
  • លោក សារី ថាណាក់ ដឹកនាំ ២ប្រកួត កាតសរុប៨ សន្លឹកក្រហម គ្មាន
  • លោក ឆន បញ្ញា ដឹកនាំ ៤ប្រកួត កាតសរុប៩ សន្លឹកក្រហម គ្មាន
  • លោក ប្រឹម ម៉េងហ័រ ដឹកនាំ ២ប្រកួត កាតសរុប៦ សន្លឹកក្រហម គ្មាន
  • លោក ថន ថាវ័ន្ត ដឹកនាំ ៣ប្រកួត កាតសរុប៣ សន្លឹកក្រហម គ្មាន
  • លោក ហោ ប៊ុនថន ដឹកនាំ ១ប្រកួត កាតសរុប២ សន្លឹកក្រហម គ្មាន
  • លោក ជួន ងួនហុង ដឹកនាំ១ ប្រកួត កាតគ្មាន
  • លោក អ៊ុន ពេងលេង ដឹកនាំ ១ប្រកួត កាតសរុប គ្មាន

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី១២

សូមជម្រាបថា ពានរង្វាន់លីគទី២កម្ពុជា Cambodian League 2 រដូវកាលឆ្នាំ២០២៣-២៤ មាន៨ក្រុមដែលជាសមាជិកចូលរួមប្រកួតវិលជុំសន្សំពិន្ទុ ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់ពានរង្វាន់ប្រចាំរដូវកាល៕

Share.