លោក Franz Beckenbauer ដែលរួមចំណែកជួយឱ្យក្រុមឥន្ត្រីដែកអាល្លឺម៉ង់ ឈ្នះពានរង្វាន់បាល់ទាត់ពិភព​លោក World Cup ១៩៧៤ បានទទួលមរណៈភាពហើយ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។

លោក Franz Beckenbauer បានកើតនៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ១៩៤៥ ស្ថិតក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។

កាលនៅជាកីឡាករ Franz លោក Beckenbauer បានរួមចំណែកឈ្នះពាន FIFA World Cup ១៩៧៤ ដោយគ្រានោះលោកជាប្រធានក្រុមម្នាក់របស់ជម្រើសជាតិអាល្លឺម៉ង់ខាងលិច ក្រោយយក ឈ្នះ​ក្រុមជម្រើសជាតិលើហូឡុង ដោយលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រ​ ហើយលោកក៏បានឈ្នះពាននេះម្តង​ទៀត ក្នុងនាមជាអ្នកចាត់ការក្រុមជម្រើសជាតិអាល្លឺម៉ង់ខាងលិច កាលឆ្នាំ១៩៩០ ដោយ​គ្រានោះ​ប្រទេស​អ៊ីតាលី ជាម្ចាស់ផ្ទះ។

ក្នុងអាជីពបាល់ទាត់លោកបានចាប់ផ្តើមលេងនៅក្លិប SC 1906 Munchen រួចបានបន្តចេញទៅលេងឱ្យក្លិប Bayern Munich, New York Cosmos, Hamburger SV News York Cosmos  រូបលោកបង្ហាញខ្លួនបាន ៥៦០ប្រកួត រកបានគ្រាប់ ៧៩គ្រាប់ក្នុងនាមជាខ្សែការពារ ហើយលោកគឺជាកីឡាករម្នាក់ដែលអាចឈ្នះពាន Bundesliga លីគកំពូលរបស់ប្រទេសអាល្លឺម៉ង់ ចំនួន ៥លើក។

ម្ចាស់ពានបាល់មាស Ballon d’Or ២សម័យកាល ក៏បានលេងជាមួយជម្រើសជាតិអាល្លឺម៉ង់ខាងលិច បានចំនួន ១០៨ប្រកួតចាប់តាំងពីនៅឈុតយុវជន រហូតឈានដល់សម្រេចការព្យួរស្បែកជើងបាល់ទាត់នៅឆ្នាំ១៩៧៧ ដោយលោកអាចរកបាន១៤គ្រាប់ ក្នុងនាមជាខ្សែការពារថែមទៀតផង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺកំឡុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 1970 រវាងអាល្លឺម៉ង់ ទល់នឹង អ៊ីតាលី Beckenbauer របួសបាក់ស្មា (កម្រិតធ្ងន់) ហើយឈាមស្រោចជោគខ្លួនរបស់គាត់ តែគាត់នៅតែព្រមបន្តការប្រកួត ដោយចងស្មា ហើយបន្តលេងដល់ចប់១២០ ។

នៅឆ្នាំ១៩៧៧ លោក Beckenbauer បានសម្រេចចិត្តវចូលនិវត្តន៍ ពីកីឡាអាជីបមួយនេះ ក្រោយមកលោកបានចូលរូមដឹកនាំក្លិប ក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅឆ្នាំ១៩៨៤-១៩៩០ ចេញពីក្រុមជម្រើសជាតិលោកបានទៅបន្តដឹកនាំក្លិប Marseille ចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ៩៩៩១ នៅឆ្នាំ១៩៩៣ដល់១៩៩៦ លោកបានទៅដឹកនាំក្លិប Bayern Munich៕

Share.