ការប្រកួតប្រកួតពានរង្វាន់ស្វាយរៀង​ ខាប់ (Svay Rieng Cup) លើកទី៦ ឆ្នាំ២០២៣-២៤ បានឈានដល់ការប្រកួតសប្តាហ៍ទី៣ ដោយនៅថ្ងៃទី១៣,១៤ ខែមករា ឆ្នាំ២០២៣​ នេះ នឹងមានការប្រកួតចំនួន៦គូរនឹងប៉ះគ្នា ខណៈការប្រកួតទាំង៦គូរនោះ ធ្វើឡើងនៅក្នុងទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ស្ថិតក្នុងខេត្តស្វាយរៀង។

កម្មវិធីប្រកួតសប្តាហ៍ទី៣

ថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤៖

  • នគបាលច្រកទ្វារព្រំដែនបាវិត ប៉ះ CRS Sports ម៉ោង ៨:០០ នាទីព្រឹក
  • បក្សីស្វាយរៀង ប៉ះ សសយក ស្រុករំដួល ម៉ោង ១:៣០ នាទីរសៀល
  • ស៊ាំម៉ូរៃភូមិតាកឹង ប៉ះ សាកលស្វាយរៀង ម៉ោង ៣:៣០ នាទីរសៀល

ថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤៖

  • ព្រះខ័នរាជស្វាយរៀង U18 ប៉ះ រមាសក្រហម ម៉ោង ម៉ោង ៨:០០ នាទីព្រឹក
  • ពូប្រុស លីងគួយ ប៉ះ We Are Chong Prek ១:៣០ នាទីរសៀល
  • ភូមិយើង FC ប៉ះ សសយក ក្រុងបាវិត ៣:៣០ នាទីរសៀល។

លទ្ធផលការប្រកួតសប្តាហ៍ទី២

ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ មាន ៤០ក្រុម​ចូលរួម​បែងចែកជា ៨ពូល ដោយ១ពូលមាន៥ក្រុម (ពូលក,ពូលខ​,ពូលគ,ពូលឃ​,ពូលង,ពូលច,ពូលឆ,ពូលជ) ស្រប​ពេល​ដែលការប្រកួតនឹងធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅលើទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ។

គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) រដូវកាលឆ្នាំ២០២៣-២៤ ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមបន្តទៀត រួចបន្តដល់វគ្គផ្តាច់ព្រ័ត្រ៕

Share.