កាលពីវេលាទាបភ្លឺថ្ងៃព្រហស្បត្តិ៍ ទី១១ ខែមករា ឆ្នាំ ២០២៤ ក្នុងការប្រកួតពានរង្វាន់ Spanish Super Cup រដូវកាល ២០២៣-២៤​ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមអធិរាជស Real Madrid របស់លោក Carlo Ancelotti បានយកឈ្នះ At-Madrid ក្នុងលទ្ធផល ៥-៣ នៅកីឡដ្ឋាន KSU Stadium (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត កក់កៅអីវគ្គផ្តាច់ព្រ័ត្រមុន។

ស្របពេលរាត្រីនេះក្រុមអ្នកមានបុណ្យ FC Barcelona ក្រោមការដឹកនាំរបស់លោក Xavi នឹងត្រូវជួបជាមួយ Osasuna នៅកីឡដ្ឋាន KSU Stadium (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត វេលាម៉ោង ២:០០នាទីរំលងអធ្រាត្រ ដើម្បីរកក្រុមឈ្នះឡើងទៅជួប Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ។

ទស្សនាវីដេអូហាយឡាយ៖

គួរដឹងថាពានរង្វាន់ Supercopa de España ឬ Spanish Super Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ដោយ FC Barcelona គឺជាក្រុមដែលអាចឈ្នះពាននេះច្រើនជាងគេសរុប ១៤លើក (១៩៨៣, ១៩៩១, ១៩៩២, ១៩៩៤, ១៩៩៦, ២០០៥, ២០០៦, ២០០៩, ២០១០, ២០១១, ២០១៣, ២០១៦, ២០១៨ និង ២០២៣) ខណ: Real Madrid ឈ្នះ១២លើក៕

Share.