ក្រុមកីឡាការនី​បាល់​បោះ​រទេះ​ជនពិការ​កម្ពុជា បាន​យក​ឈ្នះ​ ៣ប្រកួត​ជាប់​គ្នា​ បន្ត​ឡើង​ទៅ​កាន់​វគ្គ ៨ក្រុម​ចុង​ក្រោយ​ក្នុង​ការ​​ប្រកួត​ជើង​ឯក​តំបន់អាស៊ី-អូសេអានី IWBF AOZ Championship និង​ជម្រុះ​ព្រឹត្តិការ​ណ៍​កី​ឡា​ប៉ារ៉ាឡាំពិក ឆ្នាំ​២០២៤ នៅ​ប្រទេស​ថៃ។

៣ប្រកួត​កន្លង​មក​របស់​ក្រុមកីឡាការនី​បាល់​បោះ​រទេះ​ជនពិការ​រ​បស់​កម្ពុជា​ ដែល​បាន​យក​ជ័យ​ជំនះ​ទាំង៣ប្រកួត វិញ្ញាសារ ៣ទល់៣ ដោយលទ្ធផល៖

-ប្រកួតទី១៖ កម្ពុជា ១០-៣ អូស្រ្តាលី
-ប្រកួតទី១៖ កម្ពុជា ១៤-០ ឥណ្ឌា
-ប្រកួតទី១៖ កម្ពុជា ៩-២ ថៃ

ដោយឡែក​សម្រាប់​ការ​ប្រកួត​វគ្គ Women’s 3×3 League Quarter-Finals វគ្គ ៨ក្រុមចុងក្រោយ ៣ទល់៣ ក្រុមកីឡាការនី​បាល់​បោះ​រទេះ​ជនពិការ​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​ក្រុមកីឡាការនី​បាល់​បោះ​រទេះ​ជនពិការ​ឡាវ នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៧:៤០នាទីយប់។

ព្រឹត្តិការ​ណ៍ IWBF AOZ Championship and 2024 Paris Qualificationឬ​ជើង​ឯក​តំបន់អាស៊ី-អូសេអានី និង​ជម្រុះ​ព្រឹត្តិការ​ណ៍​កី​ឡា​ប៉ារ៉ាឡាំពិក ឆ្នាំ​២០២៤ ធ្វើឡើង​នៅទីក្រុងបាងកក​ ប្រទេសថៃ​ ចាប់​ដំណើរ​ការ​ពី​ថ្ងៃទី៩​ ដល់ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២៤​។

ចំពោះ​ក្រុម​​ទទួលជើង​ឯក ​នឹង​ទទួល​បាន​កៅអី​ទៅ​ព្រឹត្តិការណ៍​ប៉ារ៉ាឡាំពិក ឆ្នាំ​២០២៤ (Paris 2024 Paralympics Games) នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង។ ខណ:ក្រុម​ចំណាត់​ថ្នាក់​លេខ​២ និង​លេខ ៣ នឹង​ទទួល​បាន​កៅអី​ទៅ​ប្រកួត​ជើង​ឯក 2024 IWBF Women’s Repechage នៅ​ទី​ក្រុង​ Osaka ប្រទេស​ជប៉ុន៕

Share.