រូបតំណាង

បាត់ដំបង សៀមរាប កំពង់ចាម ព្រះសីហនុ និងរាជធានីភ្នំពេញ គឺជាគោលដៅរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងការត្រៀមរៀបចំការប្រកួតបាល់ទះពានរង្វាន់ Special Volleyball តាមភូមិភាគ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលកីឡាបាល់ទះឆ្នេរខ្សាច់កម្រិត (គ ឬ C) ឆ្នាំ២០២៤ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានលើកឡើងថា ផែនការបានរៀបចំរួចរាល់ហើយ នៅឡើយតែការអនុវត្តន៍ ដូចនេះគោលដៅសំខាន់គឺយើងនឹងរៀបចំព្រឹត្តិការណ៍ឲ្យទៅកាន់តែក្បែរពួកគាត់ ដោយការលេងពានមួយនេះគឺមានទម្រង់លេង ៤ទល់៤ ដែលជាជូនដំណឹងទៅកាន់កីឡាករក្រៅផ្លូវការនៅតាមបណ្ដាលខេត្ត ងាកមកលេងបាល់តាមស្ដងដាវិញ។

ប្រសាសន៍របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា៖

ខណ:នៅថ្ងៃទី១២ ខែមករានេះ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល២០២៤ នឹងចាប់ផ្តើមប្រកួតជាផ្លូវការ ដោយប្រកួតរៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ នៅសាលវិមាននៃពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) សារព័ត៌មាន «ត្រយង» ទទួលបានសិទ្ធផ្សាយផ្ទាល់។

ចំពោះថ្ងៃបើកឆាក ទី១២ ខែមករា ឆ្នាំ២០២៤ នឹងមានការប្រកួតមិត្តភាពអន្តរជាតិ រវាងសមាគមកីឡាបាល់ទះវិសាខា របស់កម្ពុជា ទល់នឹងក្លិបបាល់ទះ Sanest Khanh Hoa របស់វៀតណាម ចាប់ពីវេលាម៉ោង ១៧:០០នាទី នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ខណ:អ្នកគាំទ្រចូលរួមទស្សនាដោយសេរី។ ការប្រកួតធ្វើឡើងចាប់ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤៕

Share.