សហព័ន្ធបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA បានចេញបញ្ជីឈ្មោះអាជ្ញាកណ្តាល កំរិតអន្តរជាតិ ក្នុង​ឆ្នាំ​២០២៤ សម្រាប់​ប្រទេស​ជា​សមាជិក​ទូទាំងពិភពលោក កាលពីពេលថ្មីនេះ ដែលក្នុងនោះក៏មានសមាជិកមន្រ្តី អាជ្ញាកណ្តាលរបស់កម្ពុជា សរុប១១រូប។

សារព័ត៌មានត្រយង សូមជម្រាបជូន អំពីមន្ត្រីអាជ្ញាកណ្តាលរបស់កម្ពុជា ទាំង១១រូប ដែលត្រូវបានជ្រើសរើសជាអាជ្ញាកណ្តាល កំរិត​អន្តរជាតិ​ក្នុងឆ្នាំ២០២៤ នេះរួមមាន៖

អាជ្ញាកណ្តាលនៅលើទីលាន៖

១. លោក ជី សាមឌី ត្រូវបានជ្រើសជាអាជ្ញាកណ្តាល កំរិត​អន្តរជាតិ​ តាំង​ពី​ឆ្នាំ២០១៧

២. លោក ឃិន ឧសីហា ត្រូវបានជ្រើសជាអាជ្ញាកណ្តាល​កំរិត​អន្តរជាតិ​ នៅ​​ឆ្នាំ២០២៣

៣. លោក ឃួន វិរៈ ត្រូវបានជ្រើសជាអាជ្ញាកណ្តាល កំរិត​អន្តរជាតិ​ តាំង​ពី​ឆ្នាំ២០១០

៤. កញ្ញា ប្លុង ពេជ្រអក្ខរ៉ា ត្រូវបានជ្រើសរើសជាមន្ត្រីអាជ្ញាកណ្តាល កំរិត​អន្តរជាតិ​ តាំង​ពី​ឆ្នាំ២០២២

ជំនួយការអាជ្ញាកណ្តាល៖

១. លោក គីម ស៊ីពីសាល ត្រូវបានជ្រើសរើសជាជំនួយការអាជ្ញាកណ្តាល តាំងពីឆ្នាំ២០១០

២. លោក ផៃ ពីសាល ត្រូវបានជ្រើសរើសជាជំនួយការអាជ្ញាកណ្តាល នៅឆ្នាំ២០២២

៣. លោក ធី មឿន ត្រូវបានជ្រើសរើសជាជំនួយការអាជ្ញាកណ្តាល តាំងពីឆ្នាំ២០២៤

៤. លោក សុន ចាន់ភារិទ្ធ ត្រូវបានជ្រើសរើសជាជំនួយការអាជ្ញាកណ្តាល តាំងពីឆ្នាំ២០១៧

៥. លោក តេន សំរេច ត្រូវបានជ្រើសរើសជាជំនួយការអាជ្ញាកណ្តាល នៅឆ្នាំ២០២២

៦. អ្នកស្រី ថូ ដាវី ត្រូវបានជ្រើសរើសជាជំនួយការអាជ្ញាកណ្តាល នៅឆ្នាំ២០២២

អាជ្ញាកណ្តាលហ្វូតសាល៖

លោក ស៊ន វិសាល គឺជាអាជ្ញាកណ្តាលហ្វូតសាលរបស់កម្ពុជា តែម្នាក់គត់ ដែលត្រូវបានជ្រើសរើសជាមន្រ្តីអាជ្ញាកណ្តាលហ្វូតសាល កម្រិត​អន្តរជាតិតាំង​ពី​ឆ្នាំ២០២០។

សូមជម្រាបថា លោក ធី មឿន ត្រូវបានសហព័ន្ធបាល់ទាត់អន្តជាតិជ្រើសរើសជា អាជ្ញាកណ្តាលកំរិតអន្តជាតិនៅ​ឆ្នាំ២០២៤ នេះ ក្នុងនា​មជាជំនួយកា​រអាជ្ញាកណ្តាល។

គួរឱ្យថដឹងថា អាជ្ញាកណ្តាល​ដែល​ទទួល​ស្គាល់​ដោយ FIFA អាច​មាន​ឱកាស​ចូលរួម​ដឹកនាំ​ការប្រកួត​កម្រិត​អន្តរជាតិ​ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​​អាស៊ាន និង​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី ជាដើម៕

Share.