ភ្នំពេញ÷ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានធ្វើសកម្មភាពឆក់កាបូបលុយ ពីជនបរទេសម្នាក់ យកអស់លុយជិត១មុឺនដុល្លា គេខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៣:៣០យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវលេខ១៩កែងផ្លូវលេខ១៥៤ ក្នុងសង្កាត់ ជ័យជំនៈ ខណ្ឌដូខពេញ រាជធានីភ្នំពេញ។

បើតាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា នៅមុនកើតហេតុខ្លួន និងមិត្តម្នាក់ទៀត បានចេញមករកទិញអីហូបនៅម៉ាត ដោយស្ពាយកាបូបដាក់លុយមួយមកជាមួយផង លុះដើរដល់ខាងមុខម៉ាតរមួយកន្លែង មិត្តខ្លួនក៏ចូលទិញ អី ដោយខ្លួនឈចាំនៅខាងក្រៅ មួយសន្ទុះក៏មានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកនឹងស្លាកលេខ មកឆក់កាបូបលុយ ទាញដាច់យកទៅបាត់។

ជនរងគ្រោះបានបន្តថា នៅក្នុងកាបូបនោះមានលុយដុល្លាជិត១មុឺនដុល្លារ និងសភារៈមួយចំនួនទៀត។ ក្រោយពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង  នៅប៉ុស្ដរដ្ឋបាលនរគបាលសង្កាត់ជ័យជំនៈ ដើម្បីឱ្យសមត្ថកិច្ចតាមស្វែងជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ត្រយងតូច

Share.