ក្រុមបាល់បោះរទេះនារីជម្រើសជាតិកម្ពុជា ទទួលបានមេដាយប្រាក់ ក្ក្រោយចាញ់ចិន ៩-៣ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នៃការប្រកួតជើងឯកបាល់បោះរទេះជើងឯក​តំបន់​អា​ស៊ី-អូសេអានី (Bangkok 3×3 Wheelchair Basketball AOZ Cup) និង​វគ្គ​ជម្រុះ​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ា​ឡាំពិក ឆ្នាំ២០២៤ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

មុនឡើង​ដល់វគ្គផ្ដាច់ព្រ័ត្រថ្ងៃនេះ ក្រុមបាល់បោះរទេះនារីជម្រើសជាតិកម្ពុជា យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ថៃ ដោយលទ្ធផល ៧-៤ ក្នុង កាល​ពី​​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ លទ្ធផល​ ៥ប្រកួត​កន្លងមក៖

ប្រកួតទី១៖ កម្ពុជា ១០-៣ អូស្រ្តាលី
ប្រកួតទី២៖ កម្ពុជា ១៤-០ ឥណ្ឌា
ប្រកួតទី៣៖ កម្ពុជា ៩-២ ថៃ
ប្រកួតទី៤៖ កម្ពុជា ១៤-៤ ឡាវ
ប្រកួតទី៥៖ កម្ពុជា ៧-៤ ថៃ

ដូច​នេះក្រុមបាល់បោះរទេះនារីជម្រើសជាតិកម្ពុជា នៅ​ចំណាត់​ថ្នាក់​លេខ​២ និង​ក្រុមបាល់​បោះរទេះ​នារីជម្រើសជាតិថៃ លេខ ៣ នឹង​ទទួល​បាន​កៅអី​ទៅ​ប្រកួត​ជើង​ឯក 2024 IWBF Women’s Repechage នៅ​ទី​ក្រុង​ Osaka ប្រទេស​ជប៉ុន។ ក្រុមបាល់បោះរទេះនារីជម្រើសជាតិចិន នឹង​ត្រូវ​ចូល​រួម​ក្នុងព្រឹត្តិការណ៍​កីឡា​ប៉ារ៉ា​ឡាំពិក ឆ្នាំ២០២៤ (Paris 2024 Paralympics Games)៕

Share.