សមាគមបាល់ទះវិសាខា ឡើង​ឈរ​កំពូល​តារាង​បណ្ដោះ​អាសន្ន នៃព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់​ទះ​«តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល២០២៤ ក្រោយ​ឆ្លង​កាត់​ការប្រកួត​រយ:​ពេល​ ២ថ្ងៃកន្លង​មក។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល​២០២៤ នឹងចាប់ផ្តើមប្រកួតជាផ្លូវការ​នៅថ្ងៃទី១៣ ខែមករា រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយ​ប្រកួត​រៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ នៅសាល​វិមាន​នៃពហុ​កីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។

តារាងចំណាត់​ថ្នាក់ ក្រោយ​បញ្ចប់​ការប្រកួត​ថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៤៖

សមាសភាពក្លិប/សមាគមដែលបានចូលរួមជាផ្លូវការ «តេជោលីគ» រដូវកាល ២០២៤ ចំនួន៨ រួម​មាន​៖

១) សមាគមបាល់ទះវិសាខា
២) សមាគមកីឡាបាល់ទះ ក្រសួងមហាផ្ទៃ
៣) ក្លិបបញ្ជាកា​រដ្ឋាន​អង្គរក្ស
៤) ក្លិបកងពលធំ អន្តរាគមន៍លេខ៣
៥) ក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរ​បាលរា​ជធានី​ភ្នំពេញ
៦) ក្លិបកីឡាបាល់ទះ ខេត្តព្រះសីហនុ
៧) ក្លិបស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់
៨) ក្លិប​ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល។

ចំពោះ​រូបមន្តនៃការប្រកួតត្រូវ​បាន​ចែកជា៣ជុំមាន​៖

-ជុំទី១៖ ក្រុមទាំង ៨ប៉ះគ្នាចំនួន ១ជើង
-ជុំទី២៖ ក្រុមលេខ១ ដល់ ៦ (ចំណាត់ថ្នាក់ជុំទី១) ប៉ះគ្នាជំនួន១ជុំទៀត
-ជុំទី៣៖ ក្រុមលេខ១ ប៉ះ លេខ៣ ក្រុម លេខ២ ប៉ះ លេខ៤ (ចំណាត់ថ្នាក់ជុំទី២)

លទ្ធផលថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៤៖

Share.