កាលពីវេលាទាបភ្លឺថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ ក្រុមអធិរាជស Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti បានក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ Spanish Super Cup រដូវកាល ២០២៣-២៤​ ក្រោយយកឈ្នះ Barcelona វគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋាន KSU Stadium (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត។

៤គ្រាប់របស់ Real Madrid ស៊ុតបញ្ចូលទីដោយកីឡាករ Vinicius Junior ៣គ្រាប់ម្នាក់ឯង និង Rodrygo ១គ្រាប់ ខណ:១គ្រាប់របស់ Barcelona ស៊ុតដោយ Robert Lewandowski ស្របពេលកីឡាករ Ronald Araújo ទទួលបានកាតក្រហម។

គួរដឹងថាពានរង្វាន់ Supercopa de España ឬ Spanish Super Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ដោយ FC Barcelona គឺជាក្រុមដែលអាចឈ្នះពាននេះច្រើនជាងគេសរុប ១៤លើក (១៩៨៣, ១៩៩១, ១៩៩២, ១៩៩៤, ១៩៩៦, ២០០៥, ២០០៦, ២០០៩, ២០១០, ២០១១, ២០១៣, ២០១៦, ២០១៨ និង ២០២៣) ខណ: Real Madrid ឈ្នះ១៣លើក ខុសគ្នាតែ១លើកប៉ុណ្ណោះ៕

ទស្សនាវីដេអូហាយឡាយ៖ Real Madrid ៤-១ Barcelona

Share.