ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់​មិត្តភាព​យុវ​ជន​អន្ដរក្រសួង-ស្ថាប័ន លើកទី៩ ឆ្នាំ២០២៤ បាន​ប្រារព្ធ​ពិធី​បើក​ការ​ប្រកួត​ជាផ្លូវ​ការ ក្រោម​វត្តមាន​អញ្ជើញ​ជាអធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​​ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អនុ​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាង​ដ៍ខ្ពង់​ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា កាល​ពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅ​ពហុកីឡ​ដ្ឋាន​ស្តាត់​ចាស់។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងជាអនុ​ប្រធាន​សហ​ភាព​សហព័ន្ធយុវជនកម្ពុជា បាន​វាយតម្លៃ និងកោតសរសើរចំពោះកិច្ចខិត ខំប្រឹង​ប្រែង​អស់​ពីកម្លាំងកាយ កម្លាំងចិត្ត ដោយមិនគិតពេលវេលា ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ និង​ក្រុម​ការ​ងារ​ទាំង​អស់ដែលបានរួមគ្នាបំពេញភារកិច្ចដោយការទទួលខុសត្រូវនិង សប្បាយ​ណាសស្រាក់​សម្រាំ ដែលនាំឱ្យពានរង្វាន់នេះមានការវិវដ្តរីកចម្រើន តាំងពីលើកទី១ ឆ្នាំ២០១៣ រហូតមក ដល់​លើកទី៩ ឆ្នាំ២០២៤នេះ ដែលមានក្រសួងស្ថាប័នចូលរួមរហូតដល់ទៅ៣៤ ក្នុងនោះមាន ៣ក្រុម ដែលទើបចូលរួមជាក្រុមថ្មី គឺ ក្រុមយុវជនក្រសួងមហាផ្ទៃ ក្រុមយុវជនក្រសួងការពារជាតិ និង​ក្រុម​យុវ ជនកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ឯកឧត្តម អភិសន្តិបណ្ឌិត ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ “មិត្តភាព​យុវជនអន្តរក្រសួង-ស្ថាប័ន នេះ បានបង្ហាញយ៉ាងច្បាស់អំពី ឱកាស​ដែល​យើង​ទាំងអស់​គ្នាអាច​ជួប​ជុំគ្នាលេងកីឡាមិនត្រឹមតែសម្រាប់ការសប្បាយរីករាយ និង ដើម្បីសុខភាព​មិត្តភាព​ប៉ុណ្ណោះ​ទេ តែវាក៏ជារួមចំណែករបស់យើងជាយុវជនក្នុងការគាំទ្រ និងលើក កម្ពស់​វិស័យ​កីឡា​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជាផង​ដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តម អភិសន្តិបណ្ឌិត បាន​លើក​ឡើង​ថា ការប្រកួតដែលបានរៀបចំ ឡើងនេះ ក៏ដើម្បី​រួមចំណែក​ក្នុងការលើកស្ទួយ និងជំរុញវិស័យកីឡារីកចម្រើនឡើងថែមទៀត ស្រប តាម​គោល​នយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និង​កីឡាសំដៅអភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប ដោយគុណភាពខ្ពស់ទាំងផ្នែកបញ្ញាស្មារតីនិងកាយសម្បទា ដែល​នេះរួម​ចំណែក​ដល់​ការ​លើក​កម្ពស់ ផលិតភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព សម​ធម៌ និងបរិយាប័ន្ន។

លទ្ធផលការប្រកួតជុំទី១ (ពូលA) ថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤៖

ក្រសួងសាធារណការ និងដឹកជញ្ជូន ២-២ ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់
អាជ្ញាធរសវនកម្មជាតិ ០-១២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

តារាងចំណាត់ថ្នាក់ ពូលA ការប្រកួតជុំទី១៖

កម្មវិធីប្រកួតជុំទី១ | (ពូលG) ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ធ្វើឡើង​នៅ​ទីលានវិទ្យាល័យបឹងត្របែក៖

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានក្រុមចូលរួមរហូតដល់ ៣៤ក្រុម ស្មើនឹង ៧២ប្រកួត។ សម្រាប់​ពីធី​បើកធ្វើ​ឡើង​នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ និងបិទបញ្ចប់នៅ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ ស​ម្រាប់​លក្ខ​ខណ្ឌចូលរួម រាល់កីឡាករទាំងអស់ ត្រូវតែជាមន្ដ្រីរាជការ ហើយក្រុមនីមួយៗ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ស្មារតីកីឡា ទោះបីឈ្នះ ឬចាញ់ គឺជារឿងធម្មតា សំខាន់គឺការរឹតចំណងមិត្តភាព សាមគ្គីភាព និង​បង្កើន​ទំនាក់ទំនងល្អ រវាងគ្នា និងគ្នា រាប់ចាប់ពីមន្ដ្រីរាជការក្នុងការិយាល័យ ឬនា​យក​ដ្ឋាន រហូត​ដល់​ក្រសួង-ស្ថាប័ននីមួយៗ តាមរយៈការប្រមូលផ្ដុំហ្វឹកហាត់ និងការប្រកួតជាដើម ។

ដោយឡែក​សម្រាប់​ក្រុមទាំង ៣៤ក្រសួង-ស្ថាប័ន បែងចែកជា ៨ពូល ដើម្បីធ្វើការប្រកួតជម្រុះ នៅទី លាន​វិទ្យាល័យ​បឹងត្របែក ក្នុងនោះពូលA ដល់ពូលF គឺមាន ៤ក្រុមក្នុងមួយពូល ខណៈពូល G និងពូល H មាន ៥ក្រុម។ បន្ទាប់មកក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ដែលត្រូវធ្វើការប្រកួតនៅកីឡដ្ឋានស្ដាតចាស់។

ខាងក្រោម​នេះ​ជា​ប្រវត្តិក្រុម​ចូល​រួម​ប្រកួត​កន្លង​មក៖

លើកទី១៖ ២០១៣ ក្រុមចូលរួមមានចំនួន ៩
លើកទី២៖ ២០១៤ ក្រុមចូលរួមមានចំនួន ២២
លើកទី៣៖ ២០១៥ ក្រុមចូលរួមមានចំនួន ២៥
លើកទី៤៖ ២០១៦ ក្រុមចូលរួមមានចំនួន ២៩
លើកទី៥៖ ២០១៧ ក្រុមចូលរួមមានចំនួន ៣០
លើកទី៦៖ ២០១៨ ក្រុមចូលរួមមានចំនួន ៣១
លើកទី៧៖ ២០១៩ ក្រុមចូលរួមមានចំនួន ៣១
លើកទី៨៖ ២០២២ ក្រុមចូលរួមមានចំនួន ៣១
លើកទី៩៖ ២០២៤ ក្រុមចូលរួមមានចំនួន ៣៤

សម្រាប់ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៨ ឆ្នាំ​២០២២ ក្រុមក្រសួងសាធារណៈការ និង​ដឹក​ជញ្ជូន បាន​ក្លាយជាម្ចាស់ជើងឯក បន្ទាប់​ពី​យក​ឈ្នះ​ក្រុមក្រសួងសុខាភិបាល ៤-៣ នៅវគ្គផ្តាច់ព្រ័ត្រ និងគ្រាដែល​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនិតិ​សម្បទា ទទួលបានចំណាត់ថ្នាក់លេខ៣ ខណ:ក្រុម Fair Play គឺយុវជនក្រសួងបរិស្ថាន៕

Share.