ការប្រកួតពានរង្វាន់ស្វាយរៀង​ ខាប់ (Svay Rieng Cup) លើកទី៦ ឆ្នាំ២០២៣-២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី៣ហើយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ កន្លងទៅ​ក្នុងឃើញថាក្រុមភូមិយើង ចាញ់បាវិត ដោយលទ្ធផល២-៦ ខណៈបក្សីស្វាយរៀង ឈ្នះ ស្រុករំដួល ដោយលទ្ធផល ៣-២។

លទ្ធផលការប្រកួតសរុបសប្តាហ៍ទី៣

ថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤៖

  • នគបាលច្រកទ្វារព្រំដែនបាវិត ២-១ CRS Sports
  • បក្សីស្វាយរៀង ៣-២ សសយក ស្រុករំដួល
  • ស៊ាំម៉ូរៃភូមិតាកឹង ១-៦ សាកលស្វាយរៀង

ថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤៖

  • ព្រះខ័នរាជស្វាយរៀង U18 ៤-១ រមាសក្រហម
  • ពូប្រុស លីងគួយ ៧-១ We Are Chong Prek
  • ភូមិយើង FC ២-៦ សសយក ក្រុងបាវិត

ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ មាន ៤០ក្រុម​ចូលរួម​បែងចែកជា ៨ពូល ដោយ១ពូលមាន៥ក្រុម (ពូលក,ពូលខ​,ពូលគ,ពូលឃ​,ពូលង,ពូលច,ពូលឆ,ពូលជ) ស្រប​ពេល​ដែលការប្រកួតនឹងធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅលើទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ។

គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) រដូវកាលឆ្នាំ២០២៣-២៤ ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមបន្តទៀត រួចបន្តដល់វគ្គផ្តាច់ព្រ័ត្រ៕

Share.