កណ្តាល៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ឈ្មោះ បូ សុធារ៉ា បន្ទាប់ពីរូបគេបាននាំនារីបម្រើសេវាកម្មផ្លូវភេទទៅសម្រេចបំណង ហើយថែមទាំងបានលួចយកទ្រព្យសម្បត្តិរបស់នារីរងគ្រោះថែមទៀត បន្ទាប់ពីឆ្លងដល់ត្រើយរួចហើយ។

ករណីនេះកើតឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់ភ្នំមាស ភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យបានលួចយកទ្រព្យសម្បត្តិនារីរងគ្រោះរួចមាន ប្រាក់រៀល ចំនួន ៥០ម៉ឺនរៀល ខ្សែកផ្លាកទីន ០១ខ្សែ តម្លៃ២៥០ដុល្លារ ខ្សែដៃផ្លាកទីន ម៉ូតកណ្តឹង ០១ខ្សែ តម្លៃ២៧០ដុល្លារ និងចិញ្ចៀនផ្លាកទីន ០១វង់ តម្លៃ២០ដុល្លារ ។

ជនសង្ស័យ។

នៅចំពោះមុខសមត្ថកិច្ទជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុខាងលើ រូបខ្លួនបានហៅជនរងគ្រោះទៅបម្រើសេវាកម្មផ្លូវភេទ នៅផ្ទះសំណាក់យីហោភ្នំមាស និងបានធ្វើសកម្មភាពលួច បើកកាបូប របស់ជនរងគ្រោះយកប្រាក់រៀល ចំនួន៤៧៧,០០០រៀល (សែសិបប្រាំពីរម៉ឺន ប្រាំពីរពាន់រៀល), ខ្សែក ផ្លាកទីន ០១ខ្សែ, ខ្សែដៃផ្លាកទីន ម៉ូតកណ្ដឹង ០១ខ្សែ,  ចិញ្ចៀនផ្លាកទីន០១វង់ រួចហើយបានយកទៅលក់ឱ្យម្ដាយបង្កើតរបស់ខ្លួន ហើយពេលបានលុយក៏បន្តចូលច្រៀងខារ៉ា អូខេ បន្ថែមទៀត។

ជនសង្ស័យខាងលើ សារភាពបន្ថែមថា កន្លងមករូបគេធ្លាប់ធ្វើសកម្មភាពលួចទូរសព្ទដៃ ០១គ្រឿងម៉ាក IPhone 14 pro max របស់នារីធ្វើការខារ៉ាអូខេម្នាក់ យកទៅលក់បានប្រាក់ចំនួន៤០០ដុល្លារ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកពញាឮ  ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖កណ្តាល

Share.