កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានប្រកាសថាខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Inter Miami CF និងជម្រើសជាតិអាហ្សង់ទីន ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំ ២០២៣ The Best FIFA Men’s Player យកឈ្នះគូប្រជែង Mbappe និង Haaland។

ពានរង្វាន់ឯកត្តជន The Best FIFA Football Awards 2023 រួមមាន៖

  • Éderson របស់ Man City ជាប់ឈ្មោះជាអ្នកចាំទីល្អបំផុត The Best FIFA Men’s Goalkeeper of 2023
  • Pep Guardiola របស់ Man City ជាប់ឈ្មោះជាគ្រូបង្វឹកល្អបំផុត The Best FIFA Men’s Coach of 2023
  • Lionel Messi របស់ Inter Miami ជាប់ឈ្មោះជាកីឡាករល្អបំផុត The Best FIFA Men’s Player 2023។

ខាងក្រោមនេះគឺជាកីឡាករល្អទាំង១១នាក់ដែលជ្រើសរើសដោយ FIFA៖

គួរដឹងថាពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ឬ The Best FIFA Men’s Player បង្កើតឡើងដំបូងនៅឆ្នាំ ២០១៦ ខណ: Messi ឈ្នះពានរង្វាន់នេះច្រើនជាងគេចំនួន៣លើក ស្របពេល Cristiano Ronaldo និង Robert Lewandowski ឈ្នះបាន២លើកដូចគ្នា៕

Share.