ពានរង្វាន់លីគកំពូលកម្ពុជា បានបញ្ចប់ការប្រកួតសម្រាប់សប្តាហ៍ទី១៧ ហើយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅក្នុងនោះឃើញថា ក្រុមបាល់ទាត់នាគខៀវបឹងកេត បានហុកឡើងមកតំបន Top 4 វិញក្រោយបាត់បងអស់រយះពេល៦សប្តាហ៍កន្លងទៅ។ ប្រកួតចុងក្រោយបានយកឈ្នះលើក្រុម អាយ អេស អាយ ដង្កោសែនជ័យ ដោយលទ្ធផល ៤-១ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅ នៅក្នុងពហុកីឡដ្ឋានជាតិ(អូឡាំពិក) ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ២ពាន់នាក់។

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី១៧

សូមបញ្ជាក់ថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.