ភ្នំពេញ៖ បុរសម្នាក់បានយកដេកកេះដុតគនរអេតចាយ ឆាបឆេះរាលដាលដល់រោងស្នាក់អ្នករើសអែតចាយ បង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ រាយការណ៍ទៅសមត្ថកិច្ចចេញរថយន្ដ មកជួយបាញ់ពន្លត់កុំឱ្យឆេះរាលដាល ដល់អ្នកជិតខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣:២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅដីទុកចោលមួយកន្លែងតាមបណ្ដោយផ្លូវដួងងៀប សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា ខ្លួននឹងអ្នកផ្សេងទៀតបានមកធ្វើរោងស្នាក់នៅលើដីទុកចោលនេះយូមកហើយ ដោយប្រកបរបរជាអ្នករើសអេតចាយ ស្រាប់តែនៅយប់កើតហេតុ ក៏មានបុរសម្នាក់បានយកដែកកេះមកដុតគំនរអេតចាយ ឆាបឆេះរាលដាលដល់រោងស្នាក់នៅយ៉ាងសន្ធោសន្ធៅ បង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ រាយការណ៍ជូនសមត្ថកិច្ចចេញរថយន្ដពន្លត់អគ្គីភ័យ មកជួយបាញ់ពន្លត់ទាំងកណ្ដាលរាត្រី។

សមត្ថកិច្ចបានប្រើប្រាស់ទឹកអស់បីរថយន្ដ ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ក្នុងហេតុការណ៍នេះអគ្គីភ័យបានលៀបត្របាក់រោងស្នាក់នៅអស់៥ នឹងគំនរអេតចាយដែលគទុកត្រៀមលក់។ហេតុការណ៍នេះមិនបង្ករអោយមានអ្នករងរបួសនោះទេ៕

Share.