សិល្បៈជាតិ៖ កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​កម្រិត​ពិភពលោក Miss Global International បាន​រំកិល​ជិត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ រកឃើញ​បេ​ក្ខ​នារី​ខ្លាំង​ដែល​នឹង​ក្លាយជា​អ្នក​ស្នង​តំណែង​ម្ចាស់​ជយលាភី​ប្រចាំឆ្នាំ ២០២៤ហើយ ដោយ​កាលពី​ថ្ងៃទី១៦ កន្លងទៅ​ដែលជា​ថ្ងៃ​ប្រកួត​ឈុត​តំណាង​ជាតិ​សារព័ត៌មាន​ត្រយង​មានឱកាស​បាន​ជួប​សម្ភាសន៍​ជាមួយនឹង​បេ​ក្ខ​នារី​ដែល​មកពី​ប្រទេស​ភូមិ​ផង​របង​ជាមួយនឹង​កម្ពុជា​គឺ Miss Global Thailand។

កញ្ញា​ដ៏​ស្រស់​សោភា ដែលមាន​ទម្រង់​ថៃ​ចំ Karn Chonnikarn បាន​ប្រាប់​ពី​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​ពាក់ព័ន្ធ​នឹង​កម្មវិធី Miss Global ថា កញ្ញា​ពិបាក​នឹង​ពិពណ៌នា​ណាស់​ព្រោះ​កម្មវិធី Miss Global មិនមែន​ស្វែងរក​ត្រឹមតែ​នារី​ស្អាត​និង​ពូកែ​តែមួយ​មុខ​នោះទេ ប៉ុន្តែ​កម្មវិធី​នេះ​គឺ​បានផ្ដល់​នូវ​សិទ្ធិអំណាច​ដល់​ស្ត្រី ក៏ដូចជា​ស្វែងរក​ស្ត្រី​ដែលមាន​ភាពជា​អ្នកដឹកនាំ ស្ត្រី​ដែលជា​ផ្សព្វផ្សាយ​ពី​វប្បធម៌ ដូច្នេះ​សម្រាប់​កញ្ញា ពិតជា​ពេញចិត្ត​ខ្លាំង​ចំពោះ​កម្មវិធី​មួយ​នេះ។

បេ​ក្ខ​នារី​តំណាងឱ្យ​ប្រទេស​ថៃ​រូបនេះ ធ្លាប់មាន​បទពិសោធន៍​ប្រកួត​ហើយក៏​បាន​គ្រង​មកុដ​ជយលាភី​ចំណាត់ថ្នាក់​លេខ​មួយ​ពី​វេទិកា​ប្រកួត​ដ៏​ធំ​នៅ​ប្រទេស​ថៃ​គឺ​កម្មវិធី​បវរកញ្ញា​ឯក​ប្រចាំ​ប្រទេស​ថៃ​ឆ្នាំ២០២។ ត្បិត​ធ្លាប់ជា​ម្ចាស់​ជយលាភី តែ​កញ្ញា Karn បាន​គូសបញ្ជាក់​ពី​ភាពខុសប្លែក​គ្នា​រវាង​ក​ម្ម​វិធី​ទាំងពីរ​ផងដែរ។

ជា​ចុងក្រោយ​កញ្ញា Karn Chonnikarn បាន​ផ្ញើ​ក្ដី​ស្រលាញ់​ចំពោះ​អ្នកគាំទ្រ​ដែល​តែងតែ​លើកទឹកចិត្ត​ក៏ដូចជា​ក្ដី​ស្រលាញ់​ចំពោះ​កញ្ញា​ក្នុងការ​ប្រកួត​នេះ​ផងដែរ។ សម្រាប់​អ្នក​ដែលជា​អ្នកគាំទ្រ បេ​ក្ខ​នារីនីមួយៗអាច​ចូលរួម​បោះឆ្នោត​គាំទ្រ​បេ​ក្ខ​នារី​ដែល​ខ្លួន​ពេញចិត្ត​សម្រាប់​វិញ្ញាសា​ឈុត​តំណាង​ជាតិ​ឬ National Costume នៅក្នុង App Miss Global International ត្រឹម​ល្ងាច​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២។ សូម​ជំរាបជូន​ថា​កម្មវិធី Miss Global International នឹង​ប្រកួត​ផ្ដាច់​ព្រ័​ត្រឹ​នៅ​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ៕

Share.