ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup 2023-24) ជើង​ឯក​ថ្នាក់ជាតិ រដូវកាល​ឆ្នាំ​២០២៣-២៤ កំពុង​ដំណើរការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​១៦ក្រុម​ចុងក្រោយ ជើង​ទី១ ស្រប​ពេល​ដែល​មាន​អ្នក​ចាំទី​៣នាក់ អាច​រក្សា​សំណាញ់​ទី​មិន​អោយ​គូ​ប្រកួត​ទាត់​បញ្ជូល​ទី​ខ្លួន​បាន (Clean Sheets) មុន​គេ។

អ្នកចាំទី​ទាំង​៣​នាក់​នោះ​មាន៖

១) កីឡាករ អាំ សុវណ្ណារ៉ាត់ របស់​ព្រះខ័នរាជស្វាយរៀង ក្នុង​ជ័យជម្នះ​លើ​ក្រុម​ខេត្ត​បន្ទាយមានជ័យ ៤-០
២) កីឡាករ គង់ ច័ន្ទវុទ្ធី របស់​ISIដង្កោសែនជ័យ ក្នុង​ជ័យជម្នះ​លើ​ក្រុម​អង្គរស៊ីធី ៧-០
៣) កីឡាករ ប្រាក់ មុន្នីភារុណ របស់​​សមាគម​កីឡា​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ ក្នុង​ជ័យជម្នះ​លើ​ក្រុម​ព្រៃវែង ១-០

កីឡាករ អាំ សុវណ្ណារ៉ាត់ របស់​ព្រះខ័នរាជស្វាយរៀង (រូបភាព៖ព្រះខ័នរាជស្វាយរៀង)
កីឡាករ គង់ ច័ន្ទវុទ្ធី របស់​ISIដង្កោសែនជ័យ (រូបថត៖ ISI)
កីឡាករ ប្រាក់ មុន្នីភារុណ របស់​​សមាគម​កីឡា​បាល់ទាត់​ក្រសួង​មហាផ្ទៃ (រូបថត៖មហាផ្ទៃ)

ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន រដូវកាល​២០២៣-២៤ បែងចែក​ការប្រកួត​ជា​២​វគ្គ​គឺ​វគ្គ​ជើង​ឯក​ថ្នាក់​ខេត្ត និង​វគ្គ​ជើង​ឯក​ថ្នាក់ជាតិ។ ក្នុង​​ការ​ប្រកួត​​ជើង​ឯក​ថ្នាក់ជាតិ វគ្គ​១៦ក្រុម​ចុងក្រោយ​ជើង​ទី១​នេះ ឃើញ​ថា​មាន​​គ្រាប់​កើន​ដល់​​៣២គ្រាប់ នៃ​៨ប្រកួត៕

Share.