អគ្គិភ័យបានឆាបឆេះសម្ភារ:ផ្ទះលក់កាហ្វេមួយកន្លែងបង្កអោយមានការភ្ញាក់ផ្អើលទាំងព្រឹក កាលវាលម៉ោង ៦និង ០៥នាទីព្រឹក ថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២១ ស្ថិតនៅផ្លូវB ផ្ទះលេខ៣១ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះថា អោក សីហា ភេទប្រុស អាយុ ៣១ ឆាំ្ន មុខរបរលក់កាហ្វេ ។

តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហុយចេញពីផ្ទះកើតហេតុខាងលើរួចពលរដ្ឋក៏ប្រញាប់រាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ភ្លាមៗ ។

ដោយឃេីញផ្ទះចាក់សោទេីបកម្លាំងសមត្ថកិច្ចសម្រេចចិត្តកាត់ផ្តាច់សោភ្លាមៗផងដែរ ព្រោះ យល់ថាម្ចាស់ផ្ទះមិននៅ។ក្រោយ ពេលកាត់សោ ហេីយចូលទៅបាញ់ពន្លត់ភ្លេីងទេីបដឹងថាម្ចាស់ផ្ទះនៅសម្រាន្តជាន់ខាងលេីឯណោះ។តាមសម្តីម្ចាស់ផ្ទះ បានឲ្យដឹងថាគាត់បានគេងនៅខាងលេីជាន់ទី៣ ដោយមិនដឹងថាមានភ្លេីងឆេះទេ ទាល់តែមានបងប្អូនស្រែកប្រាប់ក៏ភ្ញាក់ផ្អេីលឆោឡោនាំគ្នាចុះមកក្រោមមេីលក៏ឃេីញភ្លេីងឆេះសម្ភារខូចខាតមួយចំនួនទៅហេីយ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យខាងលើនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រភេទសំណង់ៈ ថ្មបេតុង (ទំហំ ០៤ម៉ែត្រ× ១៦ ម៉ែត្រ) ខូចខាតសម្ភារមួយចំនួនរួមមាន ម៉ាសុីនឆុងកាហ្វេ ម៉ាស៊ីវិចខ្ចប់កាហ្វេ ម៉ាស៊ីនកិនគ្រាប់កាហ្វេ ម៉ាស៊ីនក្រឡុកកាហ្វេធុងទីកកកសម្ភារមួយចំនួន និងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនោះ សមត្ថកិច្ចបានចេញជួយអន្តរាគមន៍ប្រើរថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ ឡាន ស្មើ នឹង ៤ ម៉ែត្រគូប ៕

Share.