ឈាន​ដល់​ថ្ងៃទី២ សម្រាប់​សប្ដាហ៍ទី២ ក្នុងជំនួបទី៤ នៃ​វគ្គជម្រុះជុំទី១ ការប្រកួតពាន​រង្វាន់​លីគ​បាល់​ទះកម្ពុជា Techo Volleyball Cambodia League ២០២៣/២០២៤ ដោយនៅរសៀលថ្ងៃទី២០ ខែ​មករា ឆ្នាំ​២០២៤ សមាគម/ក្លិបទាំង ៨ នឹងត្រូវជួបគ្នាបន្តទៀត ចាប់បីម៉ោង ១:០០នាទី​រសៀល​តទៅ។

សម្រាប់​ប្រិយមិត្ត​អ្នកស្នេហា​វិស័យ​កីឡា​បាល់ទះ និង​ចង់​ចូល​រួម​គាំទ្រ​អាយ​ដល​បង​ប្អូន​ផ្ទាល់ អាច​ចូល​រួម​ទស្សនាដោយសេរី ក្នុងសាលនៃពហុកីឡដ្ឋានជាតិ(អូឡាំពិក)។

កម្មវិធីប្រកួតថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ មាន​ដូច​ខាង​ក្រោម៖

លទ្ធផល​ប្រកួត​ទី៣ នៃ​វគ្គជម្រុះជុំទី១ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤៖

ព្រឹត្តិការណ៍កីឡាបាល់ទះ «តេជោលីគ» រដូវកាល ២០២៣-២០២៤ មាន៨ក្រុមចូលរួម ចាប់ផ្តើមពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយប្រកួតរៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ នៅសាល​វិមាន​នៃពហុ​កីឡដ្ឋានជាតិ ផ្សាយផ្ទាល់លើផេកសារព័ត៌មានត្រយង៕

Share.