ក្លិបបាល់ទាត់ Lija Athletic F.C. របស់​ប្រទេសម៉ាល់តា កាល​ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៤ កន្លង បាន​ប្រ​កាស​​នាំ​ចូល​ខ្សែប្រយុទ្ធជនជាតិជប៉ុន Takumu Nishihara ក្រោយ​ពេល​​កីឡាករ​រូប​នេះ​បាន​ចែកផ្លូវ​ជា​មួយ​ក្លិប​នៅ​លីគកំពូក​កម្ពុជាគឺ​វិសាខា កាល​ពីដើមខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

Lija Athletic F.C. គឺ​ជា​សមាជិក​លីគលំដាប់​ទី២ របស់​ប្រទេសម៉ាល់តា ដែល​កំពុង​ចូល​រួម​ប្រកួត​ក្នុង​ក្របខណ្ឌពានរង្វាន់ឈ្មោះ​ថា Maltese Challenge League។ សម្រាប់រដូវកាលថ្មីនេះ មាន​ក្រុម​ចំនួន ១៦ចូលរួម។

ក្លិបដែល​មាន​អាយុកាល​ ៧៥ឆ្នាំមួយ​នេះ​ក៏​ធ្លាប​ក្លាយ​ជា​ម្ចាស់​ជើងឯក Maltese Challenge League ចំនួន​ ១រដូវ​កាល​ផង​ដែរ នៅ​រដូវកាល​ឆ្នាំ២០១៦/២០១៧ និង​ធ្លាប់​គ្រងជើងឯក​រង​បាន​ចំនួន​ ៣លើកគឺ នៅ​ឆ្នាំ២០០០, ២០០៣ និង​ចុង​ក្រោយ​នៅ​ឆ្នាំ២០១៩។​

មុនចូលរួមជាក្លិបនៅតំបន់អ៊ឺរ៉ុប​មួយនេះ Takumu Nishihara ធ្លាប់លេងឲ្យក្លិបជាច្រើនដូចជា៖

2015 លេងឲ្យក្លិប Tiamo Hirakata លីគទី៤ជប៉ុន
2016 លេងឲ្យក្លិប Ayeyawady United លីគកំពូលមីយ៉ាន់ម៉ា
2017 លេងឲ្យក្លិប Nay Pyi Taw លីគកំពូលមីយ៉ាន់ម៉ា
2018 លេងឲ្យក្លិប Lao Toyota លីគកំពូលឡាវ
2019 លេងឲ្យក្លិប Khon Kaen លីគកំពូលថៃ
2020 លេងឲ្យក្លិប Lamphun Warrior លីគទី២ថៃ
2020 លេងឲ្យក្លិប Young Elephants លីគកំពូលឡាវ
2021/22 លេងឲ្យក្លិប Tiffy Army FC លីគកំពូលកម្ពុជា
2022/23 លេងឲ្យក្លិប Visakha លីគកំពូលកម្ពុជា

មុន​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ក្លិប​ក្នុង​ប្រតែស​ម៉ាល់តា​នេះ Takumu Nishiharaបាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​នៅ​កម្ពុជា ដោយ​បាន​បង្ហាញខ្លួន​ក្លិប​បាល់​ទាត់​វិសាខា នៅក្នុងពានរង្វាន់ League Cup, Super Cup និងលីគកំពូលកម្ពុជា បានចំនួន ១០ប្រកួត រកបាន ៣គ្រាប់ លេងបាន ៦៥០នាទី៕

Share.