សិល្បៈ​ជាតិ​៖ តាំ​ងពី​រាត្រី​ថ្ងៃ​ទី​២១ ខែ​មករា ឈាន​ចូល​មក​ដល់​ថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០២៤ នេះ​ ប្រធាន​បទ​ក្ដៅ​ដែល​អ្នក​លេង​បណ្ដាញ​សង្គម ​កំពុង​ជជែក​វែក​ញែក​គ្នា​នោះ​ គឺ​រឿង​អតីត​តារា​ចម្រៀង​ Lee Seung-hyun (លី សឹងហ៊ុន) ឬ ​ឈ្មោះ​ក្នុង​សិល្បៈ Seungri អតីត​សមាជិក BigBang លេច​មុខ​ក្នុង​កម្មវិធី​ជប់លៀង​ក្នុង​ក្លិប​កម្សាន្ត​ដ៏​ធំ​មួយ​នា​ទីក្រុង​ភ្នំពេញ​។ ត្បិត​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​សម្ដែង​ពី​ការ​សប្បាយអរ​ ចំពោះ​វត្តមាន​អតីត​តារា​ចម្រៀង​ K-pop ដ៏​ល្បីល្បាញ​កម្រិត​ពិភពលោក​រូប​នេះ​នៅ​កម្ពុជា​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ដឹង​សាច់​រឿង​ពិត​ដ៏​ស្អុយ​គគ្រុកនៅ​ពីក្រោយ​រូប​ភាព​សុភាព​និង​ស្រស់​សង្ហា​ ​របស់​តារា​រូប​នេះ​នៅ​ប្រទេស​កូរ៉េ​ ពួក​គេ​ហាក់​មិន​សប្បាយ​ចិត្ត​ និង​ត្រេក​អរ​ចំពោះ​ការ​មក​ដល់​របស់​ Seungri នោះ​ឡើយ​។

ទស្សនា​វីដេអូ​ព័ត៌មាន​ទាំង​ស្រុង​៖

Share.