បច្ចេកវិទ្យា​កាន់​តែ​ជឿន​លឿន បាន​ធ្វើ​ឲ្យ​ការរស់​នៅ​របស់​មនុស្ស​ក៏​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​​នា​ពេល​បច្ចុប្បន្ន ជាក់​ស្ដង ដូច​ជា​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​របស់​យើង​នាពេល​បច្ចុប្បន្ន ​កាន់​តែមាន​ភាព​ងាយ​ស្រួល រហ័យ​ដោយ​ការ​ទូទាត់​ប្រាក់​តាម​រយ: ឃ្យូអរកូដ – QR Code ដោយ​ប្រើ​​តែ​ទូរសព្ទ​ដៃ​ស្គេន​ត្រឹម ២ទៅ៣ វិនាទី​ផង​រួច​ជា​ការ​ស្រេច។

Person scanning contactless menu QR code with smartphone as new normal. Code edited and not valid.

ឃ្យូអរកូដ – QR Code នេះស្រដៀងទៅនឹង BarCode (បាកូដ) តែវាមានទម្រង់ជា 2D (ពីរវិមាត្រ) និង រាងជា ការ៉េ។ នេះ​មាន​ន័យ​ថា QR Code ត្រូវ​មានព័ត៌មានទាំងទិស​បញ្ឈរ និង​ផ្ដេក។ អាច​និយាយ​បានថា គេបង្កើតវាឡើងដើម្បីផ្ដុកទិន្នន័យ ដែលមានភាពបទបែនបានច្រើនជាង BarCode។

ចុះ​អ្នក​ដឹង​ទេ​ថា QR Code កើត​ឡើង​តាំង​ពី​ពេល​ណា មាន​ប្រភព​មក​ពី​ណា និង​មាន​ឈ្មោះ​ពេល​បែប​ណា? ថ្ងៃនេះក្រុម​ការ​ងារ​បច្ចេក​វិទ្យា របស់​​សារព័ត៌មាន​ត្រយង នឹង​បង្ហាញ​ប្រិយមិត្ត​អោយ​បាន​ដឹង!

ឃ្យូអរកូដ – QR Code មាន​ពាក្យ​ពេញ​ថា (Quick Response Code) ឬហៅថា ( កូដឆ្លើយ​តប​រហ័ស) គឺជា​បណ្ដុំ​នៃភីកសែល ទូទៅមានគម្លាតពណ៌ស ប្រភេទ​នៃលេខកូដ ដែល​មាន​ការ​ឆ្លើយ​តប និង​ផ្ដល់​ទិន្នន័យ​យ៉ាងរហ័ស ដោយ​គ្រាន​តែ​ប្រើ​កាមេរ៉ា​ថត​ទៅលើ QR Code វា​និង​ធ្វើ​ការ​ទូទាត់​ប្រាក់ ឬ​ចូល​ទៅ​កាន់​ចំណុច​ណា​មួយ​ដែល​អ្នក​ចង់​ទៅ វានឹងបើកនូវឯកសារ ឬរូបភាព ដែលមាន​បង្កប់​ទុក​តាម​រយៈ URL ពីក្នុង QR Code នោះ ដោយ​វា​ស្ថិត​ក្នុង​ទ្រងទ្រាយ​រាងជា​ការ៉េ។

ប្រព័ន្ធ QR code ត្រូវ​បាន​បង្កើត​ឡើង​ដំបូងក្នុងឆ្នាំ១៩៩៤ ដោយក្រុមហ៊ុនផលិត​រថយន្តជប៉ុន Denso Wave ដែល​ត្រូវ​បាន​ប្រើ​ដើម្បី ធ្វើ​ការ​ស្គេន​រហ័ស និងដើម្បី​តាម​ដាន​រថយន្ត​គ្រឿង​រយន្តអំឡុង​ពេល​ដំណើរការដំឡើង។

ហេតុអ្វីបានជា QR Code បាននឹងកំពុងពេញនិយមក្នុងការប្រើប្រាស់?

  • ឃ្យូអរកូដ – QR Code មានភាពងាយស្រួល និងរហ័សក្នុងការបង្កើត
  • អាចផ្ទុកទិន្នន័យរហូតដល់ ៤ពាន់តួអក្សរ
  • ងាយស្កេនដោយប្រើប្រាស់កាមេរ៉ាទូរសព្ទដើម្បីទាញយកកម្មវិធី ប្រើប្រាស់ពីApp Store ឬPlay Store, ចូលប្រើប្រាស់ប្រព័ន្ឋ WIFI, ភ្ជាប់ទៅកាន់គេហទំព័រតាមអ៊ីនធើណិត
  • ទូទាត់ប្រាក់និងថ្លៃទំនិញ ព្រមទាំងមានមុខងារច្រើនទៀតរបស់QR Code ដែលយើងប្រើប្រាស់ប្រចាំថ្ងៃ

ទន្ទឹម​ និង​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ អ្នក​ក៏​ត្រូវ​តែ​មាន​ការ​ស្តេនដោយ​មានការ​ប្រុង​ប្រយ័ត្ន ពីព្រោះតំណភ្ជាប់ដែលយកទៅបង្កើត QR Code នោះ អាចជាតំណភ្ជាប់នាំទៅកាន់ គេ​ហទំ​ព័រ​មិន​មានសុវត្ថិភាព អាចប៉ះពាល់ ដល់​ទិន្នន័យ​របស់លោកអ្នក។ ដូច្នេះអ្នក គួរតែស្កេននូវ QR Code ចេញ​ពីប្រភព ដែលអាចទុកចិត្តបាន។

បច្ចុប្បន្ន ធនាគារ អាជីវកម្មជាច្រើន បានងាកមករកការប្រើប្រាស់ QR Code នេះ ដោយ​សារភាព​ងាយ​ស្រួល និងមានផ្ទុកទិន្នន័យបានសម្បូរបែប ដែលត្រូវគេបង្កប់នៅក្រោម QR Code ហើយ​នេះ​បាន​ជម្រុញ​ឲ្យមានអ្នកប្រើប្រាស់កាន់តែច្រើន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

តើអាជីវកម្មអាចបង្កើត QR Code បានដោយរបៀបណា?

អាជីវកម្ម ត្រូវដឹងថា QR Code គឺខុសពី UPC / BarCode ។ អ្នក​ណា​ដែល​ចេះប្រើ​អ៊ីនធឺណិត គឺ​អាច​បង្កើត QR Code បាន! មានវេបសាយសម្រាប់បង្កើត QR Code ដោយឥតគិតថ្លៃជាច្រើននៅលើ អ៊ីន​ធឺណិត ដែលអ្នកអាចប្រើ ដោយគ្រាន់តែធ្វើតាមការណែនាំនៅលើនោះ ហើយ​បំពេញ​ព័ត៌មាន​ដែល​អ្នក​ចង់បញ្ចូលជាការស្រេច៕

Share.