ពានរង្វាន់លីគកំពូលកម្ពុជា បានបញ្ជប់ការប្រកួតសប្តាហ៍ទី១៨ ហើយកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ក្នុងនោះឃើញថា កាតកើនដល់៣១៣សន្លឹកហើយ ខណៈអាជ្ញាកណ្តាល ២នាក់ មិនទាន់ចាយកាតក្រហមសោះត្រឹមសប្តាហ៍ទី១៨។

ខាងក្រោមនេះជាបញ្ជីឈ្នោះអាជ្ញាកណ្តាល ដែលចាយកាតច្រើនជាងគេនៅ CPL ត្រឹមសប្តាហ៍ទី១៧៖

ទី១. លោក ឃិន ឧសីហា កាត់ក្តី១៣ប្រកួត ចាយកាត៥២សន្លឹក គ្មានកាតក្រហម
ទី២. លោក ជី សាមឌី កាត់ក្តី១៣ប្រកួត ចាយកាត៤៧សន្លឹក ក្រហម៣សន្លឹក
ទី៣. លោក ជួប វិសាល កាត់ក្តី១៤ប្រកួត ចាយកាត៤៧សន្លឹក ក្រហម២សន្លឹក
ទី៤. លោក អ៉ីវ ទីណា កាត់ក្តី១៣ប្រកួត ចាយកាត៤៣សន្លឹក គ្មានកាតក្រហម
ទី៥. លោក ឃួន វីរៈ កាត់ក្តី១៣ប្រកួត ចាយកាត៤៤សន្លឹក ក្រហម១សន្លឹក
ទី៦. លោក ហោ ប៊ុនថង កាត់ក្តី១០ប្រកួត ចាយកាត៤១សន្លឹក ក្រហម២សន្លឹក
ទី៧. លោក ថន ថាវ័ន្ត កាត់ក្តី៦ប្រកួត ចាយកាត១៨សន្លឹក ក្រហម១សន្លឹក
ទី៨. លោក ជួន ងួនហុង កាត់ក្តី៨ប្រកួត ចាយកាត១៤សន្លឹក ក្រហម១សន្លឹក
ទី៩. លោក ភាវ ភា កាត់ក្តី១ប្រកួត ចាយកាត៧សន្លឹក ក្រហម២សន្លឹក។

សូមបញ្ជាក់ថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.