ក្រុមអធិរាជស Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti និងក្រុមអ្នកមានបុណ្យ FC Barcelona របស់លោក Xavi បានធ្លាក់ចេញពីពានរង្វាន់ Copa del Rey រដូវកាល ២០២៣-២៤ ដូចគ្នា ស្របពេល Real Sociedad, Mallorca និង Athletic Bilbao កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Real Madrid ធ្លាក់ក្រោមថ្វីជើង Atlético Madrid ក្នុងលទ្ធផល ៤-២ វគ្គ១៦ក្រុមចុងក្រោយ នៅកីឡដ្ឋាន Metropolitano ខណ: Barcelona ធ្លាក់ក្រោមថ្វីជើង Athletic Bilbao វគ្គ៨ក្រុមចុងក្រោយ នៅកីឡដ្ឋាន San Mamés។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
– Celta Vigo 1-2 Real Sociedad
– Mallorca 3-2 Girona
– Athletic Bilbao 4-2 Barcelona
– Atlético Madrid v Sevilla រាត្រីនេះ នៅកីឡដ្ឋាន Metropolitano។

គួរដឹងថាពានរង្វាន់ Copa del Rey របស់ប្រទេសអេស្ប៉ាញត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩០៣ ខណ: FC Barcelona ឈ្នះពាននេះច្រើនជាងគេសរុប ៣១លើក, Athletic Club ២៣លើក, Real Madrid ២០លើក និង Atlético Madrid បាន១០លើក៕

Share.