សិល្បៈ​អន្តរជាតិ៖ ក្រោយ​មាន​ដំណឹង​ចចាមអារាម​ថា លោក​ស្រី Ann ម្ចាស់​ស្ថាប័ន​ Miss Universe ប្រកាស​លក់​កម្មសិទ្ធិ​ជាម្ចាស់​ទាំង​ស្រុង​នៃ​​ស្ថាប័ន​មួយ​នេះ​ (Miss Universe Organization) ឱ្យ​ទៅ​ធុរជន​ជនជាតិ​មិចស៊ិក​ ហើយ​នឹង​មាន​ការ​ប្រកាស​ដំណឹង​​ស្ដីពី Miss Universe: New Era ជា​សាធារណៈ​ នាទីក្រុង​ញូវយក​ សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ទី​២៣ ខែមករា​។

យ៉ាងណាមិញ​លោក​ស្រី​ Ann ដែល​ជា​ប្រធាន​គ្រប់គ្រង​និង​ជា​គណៈកម្មការ​ JKN បាន​ចេញ​មក​ប្រកាស​ថា​ក្រុម​ហ៊ុន​លោក​ស្រី​បាន​កំពុង​នឹង​ដំណើរការ​ស្វែង​រក​អ្នក​បណ្ដាក់ទុន​ដែល​មាន​ចំណេះដឹង​ និង​សមត្ថភាព​ ក៏​ដូច​ជា​មូលធន​ ដើម្បី​អាច​ជួយ​សម្រេច​គោលដៅ​គ្រប់គ្រង​​ការងារ​ និង​អភិវឌ្ឍន៍​ដល់​ការ​រៀបចំ​ការ​ប្រកួត​ សម្រស់​ដូច​ជា​ Miss Universe។

យ៉ាងណា​មិញ​ម្ចាស់​ក្រុមហ៊ុន JKN រូប​នេះ​បាន​លក់​ភាគ​ហ៊ុន​ក្រុមហ៊ុន​ JKN Legacy របស់​ខ្កួន​ ដែល​ជា​ក្រុមហ៊ុន​សម្រាប់​ធ្វើ​ធុរៈកិច្ចទាក់ទងទៅ​នឹង​ការ​ប្រកួតបវរកញ្ញា និងគ្រប់គ្រងសិទ្ធិ​ទៅលើ​បវរកញ្ញា​ដែល​ចូលរួម​ប្រកួត​ឱ្យ​ទៅ Legacy Holding Group USA ដែល​ជា​ក្រុមហ៊ុន​របស់​សេដ្ឋីជនជាតិ​មិចស៊ិក​ ក្នុង​តម្លៃ​១៦លាន​ដុល្លារ​អាមេរិក​​ស្មើ​នឹង​៥០%នៃ​ភាគ​ហ៊ុ​ន​សរុប​។

ចំពោះ​ភារកិច្ច​និង​ទំនួលខុស​ត្រូវ​ក្នុង​ការ​គ្រប់​គ្រង​ស្ថាប័ន​បវរកញ្ញា MU អាច​នឹង​មាន​ការ​ផ្លាស់ប្ដូរ​មួយ​ចំនួន​ ដោយ​ក្រុមហ៊ុន LHG នឹង​ទទួល​ខុស​ត្រូវ​លើ​ទឹកដី​អាមេរិក​ខាង​ជើង និង​អាមេរិក​ខាង​ត្បូង​ ហើយ​សម្រាប់​ក្រុមហ៊ុន JNK នឹង​ទទួល​ខុស​ត្រូវ​នៅ​តំបន់​អាស៊ី និង​ប្រទេស​អាស៊ីផ្សេងៗ​ទៀត​៕

Share.