ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមករាឆ្នាំ២០២៤ លោក ហុក ពៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជ ធានីភ្នំពេញ បានលើយកសំណុំរឿង ជនជាតិចិន ១១នាក់មក បើកសវនាការពី បទ ផលិត រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុគីមីផ្សំ និងបទ សម្អាតប្រាក់ (គ្រឿងញៀនជាង ១,៨០តោន និងសារធាតុគីមីផ្សំ ជាង ២៧៦តោន ) នៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្កណ្តាល ដោយអស់ម៉ោងរដ្ឋបាលលោកចៅក្រមសម្រេចលើកពេលសវនាការសិន និងជូនដំណឹងនៃការជម្រះនៅពេលក្រោយ។

ជនជាតិចិនដែលត្រូវបានឃាត់ខ្លួន។

សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង ៣ខែ លុះដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ចំនួន ១២គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ០៧ គោលដៅ ខេត្តស្វាយរៀង០២គោដៅ ខេត្តព្រៃវែង០១គោលដៅ ខេត្តកណ្តាល០២គោលដៅ ក្នុងនោះមាន ទីតាំង កែច្នៃ ផលិត១ទីតាំង និង ស្តុកទុកចំនួន ៦ទីតាំង រួមមាន ទីតាំងទី១: នៅចំណុច ផ្លូវលំ ភូមិព្រៃងៀង សង្កាត់ភ្លើង ឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃ្លាំងស្តុកសារធាតុគីមី)។ ទីតាំងទី២: នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃ្លាំងស្តុកសារធាតុគីមី)។

ទីតាំងផលិតនិងកែច្នៃគ្រឿងញៀន។

ទីតាំងទី៣: នៅចំណុច ភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង(ឃ្លាំងស្តុករសាធាតុញៀនកេតាមីន)។ ទីតាំងទី៤: នៅចំណុច ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង(រោងចក្រកែច្នៃ ផលិត កេតាមីន)។ ទីតាំងទី៥: នៅចំណុច ផ្លូវក្លោងទ្វាវត្តដឹកដា ស្ថិតក្នុងភូមិស្ទឹងស្លោត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង(ឃ្លាំងស្តុកសារធាតុគីមី)។ ទីតាំងទី៦: នៅចំណុច ផ្លូវបេតុង  ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល រាជធានីភ្នំពេញ(ឃ្លាំងស្តុកសារធាតុគីមី)។ ទីតាំងទី៧: នៅចំណុច កំពង់ផែស្ងួតរាជធានីភ្នំពេញ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល(កុងទឺន័រ ផ្ទុកសារធាតុគីមី)។

ប្រតិបត្តិការខាងលើបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនបានចំនួន១១ និងវត្ថុតាងផលិតនិងកែច្នៃគ្រឿងជាច្រើន៕

អត្ថបទ៖ចតុមុខ

Share.