ភ្នំពេញ៖ ក្រសួងធនធានទឹកបានជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តឥទ្ធិពលមកលើខាងជើង និងឦសានប្រទេសកម្ពុជាជាមួយនឹងខ្យល់មូសុងឦសានកម្រិតមធ្យម។ខេត្ត២នៅតំបន់ខ្ពង់រាប អាកាសធាតុចុះត្រជាក់ទាបបំផុត​

ស្ថានភាពបែបនេះនឹងធ្វើឱ្យស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ ១.តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី២១-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី១៩-២៣°C សីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី។ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៩-២១°C។

៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់ពី០,៥០-១,៥០ម៉ែត្រ៕

អត្ថបទ៖សង្គម

Share.