ភ្នំពេញ ៖ រថយន្ត២គ្រឿងព្យាយាមបើកគេចពីកំលាំងសមត្ថកិច្ចឆែកអាវុធជាតិផ្ទុះ នឹងពិនិត្យជាតិអាល់កុល ខណៈកម្លាំងសមត្ថកិច្ចដេញឃាត់បានឆែកឆេរ ស្រាប់តែប្រទះឃើញរថយន្ត១គ្រឿងមានផ្ទុកសុទ្ធតែឈេីប្រណិត នឹងរថយន្តមួយគ្រឿងទៀតជានាក់បើកនាំផ្លូវ បញ្ជូនមកធ្វើការសាកសួរទាំងយប់ នៅថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២៤ នៅផ្លូវ ១៩៨៦ ស្ថិតនៅសង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តដឹកឈេីខាងលើ ម៉ាក សុីណាពណ៌ ស ពាក់ស្លាក លេខភ្នំពេញ 2O-1659 មានគ្នា២នាក់ ដឹកឈេីប្រណិតពេញរថយន្ត ។ នឹងរថយន្តមួយគ្រឿងទៀត ម៉ាកកាមរីបាឡែន ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0327 ២នាក់ប្តីប្រពន្ធ និងកូនតូចម្នាក់។

តាមប្រភពព័ត៌មានពីកំលាំងសមត្ថកិច្ច ខណ្ឌសែនសុខ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ កំលាំងសមត្ថកិច្ច នគរបាលខណ្ឌសែនសុខ បានចុះឆែកអាវុធជាតិផ្ទុះ នឹងពិនិត្យជាតិអាល់កុល នៅតាមបណ្ដោយផ្លូវ ១៩៨៦ ដែល ស្ថិតនៅសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៏ប្រះឃេីញរថយន្ដចំនួន ២គ្រឿង បេីកគេចគោលដៅសមត្ថកិច្ច នគរបាលខណ្ឌសែនសុខ កំពុងចុះអនុវត្តច្បាប់ចរាចរ ក្នុងនោះរថយន្តកាមរីបាឡែនពណ៌ទឹកប្រាក់មួយគ្រឿងជាអ្នកបើកខាងមុខ នឹងរថយន្តម៉ាកសុីណាពណ៌ ស បេីកខាងក្រោយហេីយបន្ទាប់មកកំលាំងសមត្ថកិច្ចនគរបាល ខណ្ឌ សែនសុខបានដេញឃាត់ភ្លាមៗបានទាំងពីរគ្រឿង។

ក្រោយឃាត់រថយន្តទាំងពីរគ្រឿងភ្លាមៗ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឃាត់រថយន្តម៉ាកសុីណា ដឹកឈេីប្រណិតខាងលើ នៅមិនទាន់ដឹងឈេីប្រភេទអ្វីនោះទេ។ ចំណែកអ្នកបេីកបររថយន្តដោយមិនសហការជា មួយកម្លាំងសមត្ថកិច្ច   ទើបត្រូវបានកំលាំងសមត្ថកិច្ច ចាប់វាយខ្នោះទាំង២នាក់តែម្តង ។ ចំណែករថយន្តម៉ាក កាមរីបាឡែន ដែលមានប្តី ប្រពន្ធ នឹងកូន តូចត្រូវបាន នាំយកទៅសួរនាំនៅអធិការខណ្ឌសែនសុខ ដេីម្បីចាត់ការ តាមនិតិវិធី៕

អត្ថបទ៖ ទូច​ វិច្ឆិកា

Share.