បាត់ដំបង ៖ រថយន្តកូរ៉េទ្រុងដឹកថ្មមួយគ្រឿង បើកលឿនជ្រុលទៅបុកជាមួយរថយន្តកូរ៉េស្ទូចបើកច្រាសទិសកំពុងបត់ឆ្វេង បណ្តាលឱ្យកៀបជាប់គ្នារបួសខាងរថយន្តដឹកថ្ម ធ្ងន់ម្នាក់ ស្រាលម្នាក់ កាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវហាយវេ ត្រង់ចំណុចផ្លូវបំបែកបាហៃ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ រថយន្តស្ទូច កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-3898 បើកបរដោយបុរសម្នាក់ ពីកើតទៅលិច ដល់ចំណុចកើតហេតុបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែភាគីខាងរថយន្ត កូរ៉ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-9809 ដឹកថ្ម បើកបរដោយបុរសម្នាក់និងព្រូម្នាក់ បើកពីលិចទៅកើត ជ្រុលបុកពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ខាងរថយន្តដឹកថ្ម ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីពេទ្យ ចំណែករថយន្តទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការខេត្ត រងចាំដោះស្រាយតាមជាក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.