លោក Xavi គ្រូបង្វឹករបស់ក្រុមអ្នកមានបុណ្យ FC Barcelona បានប្រកាសចាកចេញពីក្លិប នៅដំណាច់រដូវកាល ២០២៣-២៤ នេះក្រោយចាញ់ក្រុម Villarreal CF ក្នុងលទ្ធផល ៥-៣ ក្របខណ្ឌ Laliga នៅកីឡដ្ឋាន Estadio Olimpico Lluis Companys កាលពីថ្ងៃទី២៩ ខែមករា។

គួរដឹងថាក្រុម FC Barcelona ក្រោមការដឹកនាំរបស់លោក Xavi បានរងបរាជ័យ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup ក្នុងលទ្ធផល ៤-១ និងធ្លាក់ចេញពីពាន Copa del Rey វគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើង Athletic Bilbao ៤-២។ ស្របពេល Laliga កំពុងស្ថិតនៅលេខ៤ ក្រោយឆ្លងកាត់ ២១ប្រកួត ឈ្នះ ១៣ ស្មើ៥ និងចាញ់៣ មាន៤៤ពិន្ទុ។

លោក Xavi បង្ហាញខ្លួនជាកីឡាករបាល់ទាត់លើដំបូងឲ្យ FC Barcelona នៅឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៥ ដោយបង្ហាញខ្លួនសរុប ៧៦៧ប្រកួតហើយស៊ុតបញ្ចូលទី៥៨គ្រាប់ ដោយឈ្នះពានរង្វាន់ LaLiga ៨សម័យ, Copa del Rey ៣សម័យ, Supercopa de España ៦សម័យ, UEFA Champions League ៤សម័យ, UEFA Super Cup ២សម័យ និង FIFA Club World Cup ២សម័យផងដែរ។

អតីតខ្សែបម្រើឆ្នើមរូបនេះបានសម្រេចចិត្តចូល​និវត្តន៍ពីអាជីពបាល់ទាត់ក្រោយបញ្ចប់រដូវកាល ២០១៧/២០១៨ ជាមួយក្លិប Al-Sadd ក្នុងវ័យ៤១ឆ្នាំ ហើយ​បន្តការងារជា​គ្រូ​បង្វឹកនៅទីនោះ​រហូតមកដល់ឆ្នាំ ២០២១ មុនចូលរួមជាមួយ FC Barcelona នៅចុងឆ្នាំ ២០២១៕ 

Share.