ក្រុម Inter Miami CF ក្រោមការដឹកនាំរបស់លោក Gerardo Martino បានប្រកួតមិត្តភាពអន្តរជាតិចាញ់ក្រុម Al Hilal SFC របស់អារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ៤-៣ កាលពីយប់ថ្ងៃទី២៩ ឈានចូលព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅកីឡដ្ឋាន King Fahd Sports City។

Inter Miami CF សមាជិកលីគកំពូលអាមេរិក Major League Soccer ដែលមាន Lionel Messi ជាប្រធានក្រុម បាននាំចូលកីឡាករល្អជាច្រើនចូលក្រុមដូចជា Luis Suárez, Jordi Alba និង Sergio Busquets អតីតកីឡាករឆ្នើមរបស់ក្រុម FC Barcelona។

ស្របពេល Al Hilal SFC សមាជិកលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ក៏បាននាំចូលកីឡាករល្បីៗជាច្រើនដូចជា Kalidou Koulibaly, Neymar, Sergej Milinković-Savić, Michael, Rúben Neves, Yassine Bounou, Malcom និង Aleksandar Mitrović។

កម្មវិធីប្រកួតបន្ទាប់របស់ Inter Miami CF នៅអារ៉ាប៊ីសាអូឌីត គឺត្រូវជួបក្រុមរបស់ Cristiano Ronaldo Al Nassr FC នៅថ្ងៃសុក្រ ទី២ ខែកុម្ភ: ឆ្នាំ២០២៤ ខាងមុខនេះ៕

ទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖

Share.