ពានរង្វាន់​ជេីងឯក​ទ្វីប​អាស៊ី​ AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ស្របពេលក្រុមជម្រើសជាតិកាតា, ហ្សកដានី, តាជីគីស្ថាន និងអូស្ត្រាលី កក់កៅអីវគ្គ៨ក្រុមចុងក្រោយ។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ AFC Asian Cup៖

  • តាជីគីស្ថាន ១-១ អារ៉ាប់រួម (តាជីគីស្ថាន ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣)
  • អូស្ត្រាលី ៤-០ ឥណ្ឌូនេស៊ី
  • អ៊ីរ៉ាក់ ២-៣ ហ្សកដានី
  • កាតា ២-១ ប៉ាឡេស្ទីន។

កម្មវិធីប្រកួតវគ្គ១៦ក្រុមចុងក្រោយ៖

  • អារ៉ាប៊ីសាអូឌីត vs កូរ៉េខាងត្បូង
  • អ៊ីរ៉ង់ vs ស៊ីរី
  • បារ៉ែន vs ជប៉ុន
  • អ៊ូសបេគីស្ថាន vs ថៃ។

បច្ចុប្បន្នក្រុមជម្រើសជាតិថៃ គឺជាក្រុមអាស៊ានតែមួយគត់ដែលអាចរក្សាកៅអីនៅក្នុង AFC Asian Cup 2023 ខណ:ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និង វៀតណាម ធ្លាក់ចេញដូចគ្នា។

គួរដឹងថាព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯក​ទ្វីប​អាស៊ី​ AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មាន២៤ក្រុមចូលរួម ចាប់ផ្តើមប្រកួតពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤៕

Share.