ក្លិបបាល់ទះ Win Streak របស់កីឡាករ វឿន វាសនា នឹងត្រូវលេងចំនួន៣ប្រកួត នៅលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League សម្រាប់ខែកុម្ភ: ឆ្នាំ២០២៤នេះ។

៣ប្រកួតរបស់ក្រុមបាល់ទះ Win Streak ដើមឆ្នាំ ២០២៤ មានដូចជា៖

  • ថ្ងៃទី៣ ខែកុម្ភ: Win Streak ប៉ះ Mizuno  វេលាម៉ោង ៦:០០ល្ងាច
  • ថ្ងៃទី២៤ ខែកុម្ភ: Win Streak ប៉ះ Mizuno វេលាម៉ោង ៤:០០រសៀល
  • ថ្ងៃទី២៥ ខែកុម្ភ: Win Streak ប៉ះ Conti Sport វេលាម៉ោង ៥:០០រសៀល។

តារាងចំណាត់ថ្នាក់នៅលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League៖

  1. Win Streak មាន ៣៧ពិន្ទុ
  2. Pingtung Taipower មាន ២៩ពិន្ទុ
  3. Taiwan Falcon មាន ២០ពិន្ទុ
  4. Mizuno មាន ១៦ពិន្ទុ
  5. Conti Sport មាន ៨ពិន្ទុ
  6. Changhua SDTV មាន ៤ពិន្ទុ។

ការ​ប្រកួត​លីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League មាន​សមាជិក​ចូល​រួម​ចំនួន ៦​ក្រុម រួម​មាន Conti Sports, TMFI Falcons, Mizuno, Taichung Apollo, Taipower និងWin Streak។ ដោយ​ការ​ប្រកួត​នៅ​សប្ដាហ៍ទី១ បាន​ចាប់​ផ្ដើ​ចាប់​ពី​ថ្ងៃទី​១៤ តុលា នឹង​គ្រោង​បញ្ចប់​វគ្គ​សន្សុំ​ពីន្ទុ​នៅ​សប្ដាហ៍ទី១៨ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤៕

Share.