ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹង​ត្រូវ​បើក​ទ្វាកីឡាដ្ឋាន​ខេត្ត​ស្វាយរៀង ដើម្បី​ទទួល​ក្រុម​ភ្ញៀវ ភ្នំពេញក្រោន ក្នុង​ជំនួបសប្ដាហ៍ទី២០ ដើម្បី​ដណ្ដើមរក្សា​កៅអី​កំពូល​តារាង នៃពានរង្វាន់ Cambodian Prmier League រដូវកាល២០២៣-២៤ កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។

ក្នុងជំនួបប៉ះគ្នារវាង​ក្រុម​ទាំង២ នៅ​ថ្ងៃអាទិត្យ ទី០៤ ខែមករា ឆ្នាំ២០២៤ នេះ​ដែល ក៏​ជា​ការ​ជួប​គ្នា​ដើម្បី​ដណ្ដើម​កៅអី​កំពូល​តាង​ពី​សំណាក់​ភ្នំពេញ ដោយ​ត្រូវ​ការលទ្ធផល​ឈ្នះជាចាំបាច់។ សម្រាប់​លទ្ធផល​របស់​ក្រុម​ទាំង២ នៅសប្ដាហ៍ទី១៩ កន្លង​ទៅ ស្វាយរៀង បាន​យក​ឈ្នះ Tiffy Army ១-០ ខណ:ភ្នំពេញក្រោន យក​ឈ្នះបឹងកេត ១-០ ដូចគ្នា។

ដោយឡែក​បច្ចុប្បន្នចំណាត់​ថ្នាក់ក្រុម​ទាំង២ មាន​៖ ព្រះខ័នរាជស្វាយ រៀង កំពុង​ឈរ​កំពូល​តារាង ឆ្លងកាត់ ១៩ប្រកួត ឈ្នះ ១៥ប្រកួត ស្មើ ២ប្រកួត និងចាញ់ ២ប្រកួត មាន ៤៧ពិន្ទុ។ សម្រាប់​ភ្នំពេញ​ក្រោន ឈរ​នៅ​ចំណាត់​ថ្នាក់ លេខ២ ឆ្លងកាត់ ១៩ប្រកួត ឈ្នះ ១៤ប្រកួត ស្មើ៣ ប្រកួត និងចាញ់ ២ប្រកួត មាន ៤៥ពិន្ទុ។

តារាងចំណាត់ថ្នាក់ ត្រឹម​សប្ដាហ៍ទី១៩៖

ដូច​នេះ ចាំមើល​ថា តើ ព្រះខ័នរាជស្វាយ ឬមួយ​ក៏​ភ្នំពេញក្រោន នឹង​រក​បាន​ជ័យ​ជម្នះ​ក្នុង​ជំនួប​នេះ ដើម្បី​ដណ្ដើម​កៅអី​កំពូក​តារាង នៅ​សប្ដាហ៍ទី២០?

ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មាន ​១០​ក្រុម​ជា​សមាជិក​ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ ដល់​លេខ៤ ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ ​ការ​ប្រកួតបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ ខាង​មុខ៕​​

កម្មវិធីប្រកួត ថ្ងៃទី ៣-៤ មករា សប្ដាហ៍ទី២០៖

Share.