ខ្សែប្រយុទ្ធ​អង់គ្លេស​កីឡាករ Mason Greenwood សមាជិករបស់ក្លិបបាល់ទាត់ Getafe CF បន្តរកបានគ្រាប់បាល់ក្នុងជំនួបឈ្នះ ២-០ លើក្រុម Granada នៅកីឡដ្ឋាន Coliseum នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សប្តាហ៍ទី២២ នៃលីគកំពូលរបស់ប្រទេសអេស្ប៉ាញ Laliga។

កីឡាករវ័យ២២ឆ្នាំ Mason Greenwood ចូលរួមជាមួយ Getafe CF ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុមបិសាចក្រហម Man United កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ បច្ចុប្បន្នបង្ហាញខ្លួនបាន១៧ប្រកួត ស៊ុតបាន៤គ្រាប់ និង Assist ៤លើក។

បច្ចុប្បន្នក្រុមបាល់ទាត់ Getafe CF ក្រោមការដឹកនាំរបស់លោក José Bordalas កំពុងស្ថិតនៅលេខរៀងទី១០ នៅលីគកំពូលអេស្ប៉ាញ Laliga ក្រោយឆ្លងកាត់ ២១ប្រកួត ឈ្នះ៧ ស្មើ៨ និងចាញ់៦ មាន២៩ពិន្ទុ នៅសល់១ប្រកួតទៀតក្នុងដៃ៕

តារាងចំណាត់នៅ Laliga គិតត្រឹមសប្តាហ៍ទី២២៖

Top Scorers បណ្តោះអាសន្ន៖

Share.