កីឡាករ Bryan Bagunas ជនជាតិហ្វីលីពីន ដែលកាសែតនៅតៃវ៉ាន់ បានចុះផ្សាយថារូបគេគឺជាដៃគូដ៏ស្អិតល្មួតរបស់កីឡាករកម្ពុជា វឿន វាសនា នៅក្លិប Win Streak ក្នុងលីគ​​បាល់ទះ​​របស់តៃវ៉ាន់ (Enterprise Volleyball League) រដូវកាល ២០២៣-២៤។

ប៉ុន្តែនៅពេលចប់បេសកម្មនៅលីគបាល់ទះតៃវ៉ាន់ កីឡាករ Bryan Bagunas នឹងចាកចេញពី Win Streak ដើម្បីផ្លាស់ទៅចូលរួមជាមួយក្រុមបាល់ទះ Cignal HD Spikers នៅប្រទេសហ្វីលីពីន ដែលជាទឹកដីរបស់ Bryan Bagunas។

មូលហេតុក្រុមបាល់ទះ Cignal HD Spikers ប្រកាសនាំចូលកីឡាករ Bryan Bagunas គឺដើម្បីប្រកួតប្រជែង ៣ពានរង្វាន់ធំៗក្នុងឆ្នាំ ២០២៤ រួមមានដូចជា៖

  • Spikers’ Turf Season 2024
  • PNVF Challenge Cup
  • Philippine Super Liga។

ការ​ប្រកួត​លីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League មាន​សមាជិក​ចូល​រួម​ចំនួន ៦​ក្រុម រួម​មាន Conti Sports, TMFI Falcons, Mizuno, Taichung Apollo, Taipower និងWin Streak។ ដោយ​ការ​ប្រកួត​នៅ​សប្ដាហ៍ទី១ បាន​ចាប់​ផ្ដើ​ចាប់​ពី​ថ្ងៃទី​១៤ តុលា នឹង​គ្រោង​បញ្ចប់​វគ្គ​សន្សុំ​ពិន្ទុ​នៅ​សប្ដាហ៍ទី១៨ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។

តារាងចំណាត់ថ្នាក់នៅលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League៖

  1. Win Streak មាន ៣៧ពិន្ទុ
  2. Pingtung Taipower មាន ២៩ពិន្ទុ
  3. Taiwan Falcon មាន ២០ពិន្ទុ
  4. Mizuno មាន ១៦ពិន្ទុ
  5. Conti Sport មាន ៨ពិន្ទុ
  6. Changhua SDTV មាន ៤ពិន្ទុ៕
Share.