កំពង់ធំ៖ ស្រ្តីវ័យចំណាស់ម្នាក់បានស្លាប់ និងប្រុសស្រីជាង៦០នាក់ទៀត មានអាការ រាគ ក្អួតចង្អោរ សង្ស័យ ថាពុលចំណីអាហារ ខណៈពួកគាត់បានទិញនំបញ្ជុកពីអ្នកដើរលក់តាមភូមិចំនួន៤ទៅ៥ភូមិ នៅក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

រហូតមកដល់ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក អ៊ួង សា រឿន អភិបាលស្រុកបារាយណ៍បានដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុកប្រជាពលរដ្ឋប្រុសស្រីទាំង៦៤នាក់ ក្នុងនោះមានអ្នកស្លាប់ម្នាក់ ដែលសង្ស័យថាពុលចំណីអាហារ ក្រោយពេលពួកគាត់បានទិញនំបញ្ជុកអ្នកដើរលក់តាមភូមិមកទទួលទានរួចមក ស្រាប់តែមានអាការក្អួតចង្អោរ រាគ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុក។ ដោយនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣១នេះ ប្រជាពលរដ្ឋដែលសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកនោះមានអាការធូរស្បើយឡើងវិញហើយ។

តាមនគរបាលស្រុករាយណ៍បានបង្ហើបឲ្យដឹងថា ជនរងគ្រោះស្លាប់នោះមានឈ្មោះ អ៊ុ ងៀម ភេទស្រីអាយុ៧១ឆ្នាំ រស់នៅភូមិផ្លូវទទឹង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍កំពង់ធំ។ តាមការសន្និដ្ឋានជំហានដំបូងរបស់កម្លាំង ករណីនេះអាចបណ្តាលមកពីពុលនំបញ្ចុក តែព័ត៌មានច្បាស់យ៉ាងណានោះរងចាំព័ត៌មានជាក់លក្ខពីការធ្វើកោសល់ិវច្ច័យចេញពីប៉ាស្ទ័រសុខាភិបាលសិន៕

អត្ថបទ៖ កំពង់ធំ

Share.