បឹងកេត ព្រៃវែង គិរីវង់សុខសែនជ័យ និងណាហ្គាវើលដ៍ បាន​យក​ឈ្នះគូប្រកួត​បន្ត​ឡើង​វគ្គ ៨ក្រុម​ចុង​ក្រោយ នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ ថ្នាក់ជាតិ ក្រោយ​បញ្ចប់​ការ​ប្រកួត​នៅ​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤​នេះ។​

លទ្ធផលជើងទី២ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤៖

  • បឹងកេត ៤-០ សៀមរាប អេហ្វស៊ី នៅពហុកីឡដ្ឋានជាតិ (សរុបទាំង២ជើង ៥-១)
  • ព្រៃវែង ២-០ ក្រសួងមហាផ្ទៃ នៅកីឡដ្ឋាន ខេត្តព្រៃវែង (សរុបទាំង២ជើង ២-១)
  • កងយោធពលខេមរភូមិន្ទ ១-២ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់) (សរុបទាំង២ជើង ៤-៤ (ទាត់បាល់១១ម៉ែត្រ ២-៤))
  • ណាហ្គាវើលដ៍ ១-០ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន កំពង់ស្ពឺ (សរុបទាំង២ជើង ៦-១)

ដោយលទ្ធផលប្រកួតជើងទី២ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, និងក្រុមអាយ​ អេស អាយ ដង្កោសែនជ័យ បាន​ឡើង​ទៅ​កាន់​វគ្គ ៨ក្រុម​រួច​រាល់​ក្រោយ​យក​ឈ្នះ​លើលក​គូប្រកួត។

  • ខេត្តបន្ទាយមានជ័យ ១-៦ ព្រះខ័នរាជស្វាយរៀង ទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន (សរុបទាំង២ជើង ១០-១)
  • ភ្នំពេញក្រោន ៩-០ មន្ទីរ អយក ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋាន Smart RSN (សរុបទាំង២ជើង ១១-១)
  • វិសាខា ១២-០ មន្ទីរ អយក ខេត្តកំពងចាម នៅកីឡដ្ឋានព្រីនស៍ (សរុបទាំង២ជើង ១៥-១)
  • អាយ អេស អាយ ដង្កោសែនជ័យ ៩-០ អង្គរស៊ីធី អេហ្វស៊ី (សរុបទាំង២ជើង ១៦-០)៕
Share.