ក្លិបបាល់ទាត់ Liverpool ក្រោមការដឹកនាំរបស់លោក Jürgen Klopp បានយកឈ្នះ Chelsea ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋាន Anfield កាលពីរាត្រីថ្ងៃទី៣១ ខែមករា ឈានចូលព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤ សប្តាហ៍ទី២២ នៃលីគកំពូលអង់គ្លេស Premier League។

ជ័យជម្នះលើក្រុម Chelsea គឺជាការដឹកនាំឈ្នះលើកទី ២០០ របស់លោក Jürgen Klopp ក្នុងនាមជាគ្រូបង្វឹករបស់ Liverpool នៅក្របខណ្ឌ Premier League ក្រោយដឹកនាំសរុប ៣១៨ប្រកួត។

ស្របពេល Man City របស់លោក Pep Guardiola បានយកឈ្នះ Burnley ក្នុងលទ្ធផល ៣-១ ខណ: Tottenham Hotspur ក៏បានយកឈ្នះ Brentford ៣-២ ដណ្តើមបាន៣ពិន្ទុដូចគ្នា។

តារាងចំណាត់ថ្នាក់ Premier League៖

  1. Liverpool ២២ប្រកួត មាន៥១ពិន្ទុ
  2. Man City ២១ប្រកួត ៤៦ពិន្ទុ
  3. Arsenal ២២ប្រកួត ៤៦ពិន្ទុ
  4. Spurs ២២ប្រកួត ៤៣ពិន្ទុ
  5. Aston Villa ២២ប្រកួត ៤៣ពិន្ទុ
  6. West Ham ២១ប្រកួត ៣៥ពិន្ទុ៕
Share.