កីឡាករ Ornai Liude Oliveira Jhon Frith សញ្ជាតិទីម័រខាងកើត របស់ក្លិប​បាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ គឺ​ជា​កីឡាករកូតាអាស៊ាន ដំបូង​គេ​ដែលអាច​រកគ្រាប់​បាល់បាន Hat-Trick នៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

ក្នុង​ជំនួបលីគកំពូលកម្ពុជា សម្រាប់​សប្ដាហ៍ទី១៩ អាយ អេស អាយ ដង្កោសែនជ័យ បាន​យក​ឈ្នះ អង្គរថាយហ្គឺរ ក្នុង​លទ្ធផល ៧ទល់និង១ នៅកីឡដ្ឋាន AIA KMH Park កាល​ពី​ថ្ងៃទី២៨ ខែមករា កន្លង​ទៅ កីឡាករ JHON FRITH បានជាប់ជាកីឡាករល្អប្រចាំការប្រកួតផងដែរ។

ជ័យជម្នះ ៧គ្រាប់​របស់ អាយ អេស អាយ ដង្កោសែនជ័យ រក​បាន​ដោយ​កីឡាករ ឈុំ សុខហៃ ចំនួន ១គ្រាប់ កីឡាករ Luois Willy ចំនួន ២គ្រាប់ កីឡាករ Jhon Frith ចំនួន ៣គ្រាប់ និងកីឡាករ Samura Umaru ចំនួន ១គ្រាប់។​

សូមរំលឹកថា នេះ​ជា​រដូវកាល​ដំបូង​ហើយ​ដែល​លីគ​កំពូល​កម្ពុជា អនុញាតិ​ឱ្យ​ក្លិប​ជា​សមាជិក​ប្រើប្រាស់​កូតា​កីឡាករ​អាស៊ាន ខណៈ​កម្ពុជា ប្រទេស​ទី​៣ក្នុង​តំបន់​អាស៊ាន ដែល​បើក​អោយ​ប្រើប្រាស់​កីឡាករ​ ក្នុង​តំបន់​បន្ទាប់​ពី ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។

ដូច្នេះ ​កូតា​កីឡាករ​បរទេស​នៅ​លីគ​កំពូល​កម្ពុជា បើក​អោយ​ចុះ​ឈ្មោះ​កីឡាករ​បរទេស​គ្រប់​ជាតិ​សាសន៍​ ៤រូប បូក​កីឡាករ​ជា​ពលរដ្ឋ​អាស៊ី ១រូប និង​កីឡាករ​ជា​ពលរដ្ឋ​អាស៊ាន​១រូប សរុប​៦រូប៕

Share.