ក្រុមហ៊ុន Apple ដែលមានលោក Tim Cook ជានាយកប្រតិបត្តិ បានចេញលក់ វ៉ែនតា Apple Vision Pro ជាផ្លូវការនៅហាង Apple Store ទីក្រុង New York ប្រទេសសហរដ្ឋអាមេរិក ក្នុងតម្លៃ ៣៤៩៩ដុល្លារ ($3,499) ជាមួយនឹងអង្គផ្ទុកទិន្នន័យ ២៥៦ជីហ្គាបៃ (256GB)

ជុំវិញផលិតផលវ៉ែនតា Apple Vision Pro ត្រូវគេចាត់ទុកថាជាបច្ចេកវិទ្យាអស្ចារ្យបំផុត ដែលគេធ្លាប់ឃើញក្នុងខ្សែភាពយន្ត ប៉ុន្តែពេលនេះបានលេចរូបរាងហើយនៅដើមឆ្នាំ ២០២៤ ដោយបាននាំយកនូវបទពិសោធន៍នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបជាងមុន ទៅកាន់អតិថិជន។

Apple Vision Pro ជាផលិតផលមួយរបស់ Apple រចនាភ្ជាប់ជាមួយ Hardware ដ៏ថ្មីស្រឡាង ដោយនៅក្នុងនោះយើងអាចមើល Youtube, ធ្វើការតាម Online, ផ្ញើសារ, ស្តាប់ចម្រៀង ពោលគឺអ្វីៗគ្រប់យ៉ាងប្រៀបដូចទូរស័ព្ទមួយគ្រឿង គ្រាន់តែយើងមិនចាំបាច់កាន់ ហើយយើងអាចប្រើប្រាស់បានគ្រប់ពេល គ្រប់ទីកន្លែង៕

ដើម្បីជ្រាបកាន់តែច្បាស់យើងទៅទស្សនាការ Review វ៉ែនតា Apple Vision Pro ខាងក្រោមនេះ៖

Share.