ពានរង្វាន់ Svay Rieng Cup លើកទី៦ ឆ្នាំ២០២៤ បានបញ្ចប់ការប្រកួតនៅសប្តាហ៍ទី៦ ហើយកាលពីថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៤។
លទ្ធផលបញ្ចប់ការប្រកួត សប្ដាហ៍ទី៦ ថ្ងៃទី៣ និងទី៤ ខែកុម្ភ: ឆ្នាំ២០២៤៖
ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ មាន ៤០ក្រុមចូលរួមបែងចែកជា ៨ពូល ដោយ១ពូលមាន៥ក្រុម (ពូលក,ពូលខ,ពូលគ,ពូលឃ,ពូលង,ពូលច,ពូលឆ,ពូលជ) ស្របពេលដែលការប្រកួតនឹងធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅលើទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ។
គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) រដូវកាលឆ្នាំ២០២៣-២៤ ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមបន្តទៀត រួចបន្តដល់វគ្គផ្តាច់ព្រ័ត្រ៕