ភ្នំពេញ៖ បុរសវ័យជា៥០ឆ្នាំម្នាក់ បន្ទាប់ពីឃើញក្មេងស្រី៣នាក់ កំពុងជិះកង់មួយគ្រឿងឌុបគ្នាតាមផ្លូវ ស្រាប់តែបែកគំនិត្យ ប្រើល្បិចហៅក្មេងស្រីវ័យ១២ឆ្នាំម្នាក់ដែលជាអ្នកស្លាល់គ្នា ឱ្យជិះម៉ូតូដឹកអីវ៉ាន់ជាមួយខ្លួន ដើម្បីជួយឱ្យជួយទប់អីវ៉ាន់ តែធាតុពិតបោកយកទៅរំលោភសោះ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យ ឈ្មោះ អក បរន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគល់ទទឹង ឃុំសខ្មែរ ស្រុកភ្នំក្រវាញ មុខរបររត់ម៉ូតូឌុប បានធ្វើបើកម៉ូតូដឹកឥវ៉ាន់នៅតាមផ្លូវ ហើយបានឃើញកុមារីរងគ្រោះកំពុងជិះកង់នៅតាមផ្លូឌុបគ្នាក៣នាក់ ភ្លាមនោះជនសង្ស័យក៏បានហៅក្មេងរងគ្រោះឱ្យជិះម៉ូតូជាមួយខ្លួនដើម្បីជួយកាន់ឥវ៉ាន់គាត់ ហើយកុមារីរងគ្រោះក៏បានឡើងជិះម៉ូតូជាមួយជនសង្ស័យ ដោយសារជនសង្ស័យ និងឪពុក ម្ដាយ ជនរងគ្រោះគឺជាអ្នករាប់អានស្គាល់គ្នា។

បន្ទាប់ពីក្មេងស្រីរងគ្រោះជិះម៉ូតូជាមួយហើយ ជនសង្ស័យបានឌុបកុមារីរងគ្រោះទៅដល់កន្លែងកើតហេតុនៅចំណុចចំការស្វាយរំលេច ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ក៏បានធ្វើសកម្មភាពរំលោភ ក្មេងស្រីរងគ្រោះបានសម្រេច ព្រមទាំងបានគំរាមក្មេងស្រីរងគ្រោះ មិនឱ្យនិយាយប្រាប់គេ បើមិនដូច្នេះទេខ្លួននឹងសម្លាប់ ចោល ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានឌុបក្មេងស្រីរងគ្រោះ ត្រឡប់មកផ្ទះវិញធ្វើដូចគ្មានរឿងអីកើតឡើង។

ក្រោយដឹងរឿងហេតុ ម្តាយក្មេងស្រីរងគ្រោះបានទៅដាក់បណ្ដឹង នៅថ្ងៃដដែល ដើម្បីឱ្យ សមត្ថកិច្ចជួយអន្តរាគនម៍ ភ្លាមៗកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៩ៈ០០នាទី បញ្ជូនទៅប៉ុសិ៍្ត នឹងបានក៏សាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតែម្តង៕

អត្ថបទ៖ ចតុមុខ

Share.