បន្ទាប់ពីធ្វើការប្រកួតប្រជែង MPL KH Challenger Cup 2024 លើ វិញ្ញាសា Mobile Legends: Bang Bang អស់រយ:ពេលពេញ ១ខែចាប់ពីថ្ងៃទី៤ មករា ដល់ថ្ងៃទី៤ កុម្ភ: បានរកឃើញក្រុមចំនួន ២ដែលបានឡើងមកកាន់កៅអី 2024 MPL-KH សម្រាប់រដូវកាលទី៦នេះ។

ក្រុមទាំង២នេះមាន Team SV ដែលជាក្រុមទី១ ដែលបានកៅអីចូលទៅកាន់ 2024 MPL-KH ដោយយកឈ្នះក្រុម Super Logic 3-0។ ក្រុមទី២ Duck Rice Esport ដែលក្រុមដំបូងដែលបានឈានមកកាន់ 2024 MPL-KH ក្រោយយកឈ្នះ Chaotic Samurai ក្រោមលទ្ធផល 3-0។

ដូចនេះសម្រាប់ក្រុមចំនួន ៨ដែលនឹងត្រូវប្រជែងគ្នានៅ 2024 MPL-KH ក្នុងនោះមាន៖

  • ក្រុម SEE YOU SOON
  • ក្រុម CFU GAMING
  • ក្រុម BURN X FLASH
  • ក្រុម TEAM MAX
  • ក្រុម D-ROAR Legends
  • ក្រុម PRO ESPORTS
  • ក្រុម TEAM SV
  • ក្រុម Duck Rice Esport

សម្រាប់ការប្រកួត 2024 MPL-KH នេះ ក្រុមដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមានប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ។

គួរបញ្ជាក់ថា The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) គឺជាការប្រកួតលំដាប់កំពូលក្នុងវិញ្ញាសារ Mobile Legends: Bang Bang ដែលប្រមូលផ្តុំទៅដោយ កំពូលកីឡាករអាជីព និងទទួលបានគាំទ្រច្រើនជាងគេបំផុតក្នុងវិស័យកីឡាអេឡិចត្រូនិច្ចកម្ពុជា។

The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) ត្រូវបានដាក់ ដំណើរការដំបូងនៅក្នុងឆ្នាំ 2021 ដែលធ្វើឡើងជារៀងរាល់ឆ្នាំដោយបែងចែកជា 2 រដូវកាលគឺ Spring Split (ខែកុម្ភៈ ដល់ខែមេសា) និង Autumn Split (ខែសីហា ដល់ ខែតុលា)។

ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុមខ្លាំហើយបានប្រមូលផ្តុំទៅដោយកីឡាករអាជីពទាំងក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន។ ការប្រកួតនឹងប្រព្រឹត្តិទៅដោយបែកចែកជាវគ្គសន្សំពិន្ទុ (Regular Season) និងវគ្គប្រកួតផ្តាច់ព្រ័ត្រ (Playoffs)៕

Share.