ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៤ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថាស្រ្តីឈ្មោះ គង់ ម៉ូលីកាមិន មែនជាតួអង្គក្នុងសាច់រឿងនគរបាលចរាចរណ៍ផាកពិន័យនោះទេដោយឯកឧត្តមបានស្នើសុំអ្នកនិពន្ធចេញសារភាពឪ្យទាន់ពេល។

តាមផេកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានរៀបរាប់ឱ្យដឹងថា សួស្ដីក្មួយស្រី ម៉ូនីកា ជាទីរាប់អាន ! ក្មួយពិតជាចិត្តដាច់មែនមិនព្រមមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីសហការណ៍ជាមួយពូដើម្បីរកយុត្តិធម៌ជូនក្មួយ!ពូពិតជាខកចិត្តណាស់ដែលពូរងចាំនៅស្នងការដ្ឋានតាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង៦ល្ងាច!

ខ្ញុំបាទសូមជូនព័ត៌មានដល់មហាជនទាំងអស់ជ្រាបថាក្មួយស្រីម៉ូលីកាមិនមែនជាតួអង្គក្នុងរឿងនេះទេ(ខ្ញុំស្នើសុំអ្នកនិពន្ធចេញសារភាពឲ្យទាន់ពេល)ព្រោះខ្ញុំត្រូវការរកយុត្តិធម៌និងកិត្តិយស់ឲ្យអ្នករងគ្រោះពិតប្រាកដ។

គួរំលឹកដែរថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរ បាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ដែលបានសរសេរសារបង្ហោះក្នុងគ្រុប Telegram ឈ្មោះ សុវត្ថិភាពចរាចរណ៍យើង ហើយត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមយកមកបង្ហោះខ្លឹមសារពាក់ព័ន្ធទៅនឹងនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យយកប្រាក់ បង់តាម ABA ទៅឱ្យជនស៊ីវិល ចំនួន២០ដុល្លារពីគាត់ខណៈគាត់ជូនម្តាយ ទៅមន្ទីរពេទ្យជាបន្ទាន់។ ក៏ដូចជាបានសូមសំណូមពរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជួយរកយុត្តិធម៌ជូនគាត់ផង។

ក្រោយពីឃើញការបង្ហោះរបស់ម្ចាស់អាខោនខាងលើហើយនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យ ស្រី្តឈ្មោះ គង់ម៉ូលីកាមកស្នងការរាជធានីជួបពូដើម្បីសហការណ៍និងដាក់ពាក្យបណ្ដឹងមក! ដើម្បីឱ្យលោកស្វែងរកយុតិធម៍ជូន។ បន្តែមិនឃើញឈ្មោះ គង់ ម៉ូលីកា ចេញមកដាក់ពាក្យបណ្តឹងនោះទេ ទើបនៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ប្រាប់មហាជនថា ស្រ្តីឈ្មោះ ម៉ូលីកា មិនមែនជាតួអង្គក្នុងរឿងនោះទេ៕

Share.