កណ្តាល៖ ក្មេងទំនើង៤នាក់ ត្រូវបានសម្ថកិច្ចឃាត់ខ្លួន បន្ទាប់ពី កាន់អាវុធ ខ្សែក្រវ៉ាត់ ដុំថ្ម ជិះម៉ូតូតាមផ្លូវ ហេតុការណ៍កើតឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១:០៥នាទី នៅចំណុចបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៣២-៣៣ ភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។ជនសង្ស័យទាំង០៤ នាក់ ទី១៖ ឈ្មោះ ហៀង ភារម្យ ហៅពៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិអន្លង់ចារ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ទី ២.ឈ្មោះ ខា រាម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍កំបោរ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តល ។ ទី៣.ឈ្មោះ ពេជ្រ រស្មី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិពោធិ៍កំបោរ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។ ទី៤.ឈ្មោះ ប៊ី ខួច ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅភូមិពោធិកំបោរ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

ចំពោះវត្ថុតាងចាប់យកបានមានដូជា បំណែកដុំឥដ្ឋតាន់ ចំនួន០៨ដុំ ទម្ងន់២,២គីឡូក្រាម
, ខ្សែក្រវ៉ាត់ ពណ៌ចម្រុះ រូបតុក្កតា ក្បាលធ្វើពីដែក ពណ៌ស រូបក្បាលខ្មោច ប្រវែង១,៣២ម៉ែត្រ។ ម៉ូតូសម្រាប់ធ្វើសមកម្មភាពចំនួន ០២គ្រឿង មួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ2023 ផ្លាកលេខ ភ្នំពេញ 1IW-4568 ។ ២.ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ2021 ផ្លាកលេខ ភ្នំពេញ 1IP-2325 ។
តាមប្រពភពីសម្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការណ៍នេះធ្វើឡើង តាមបទបញ្ជាណែនាំដ៏ខ្ពង់ខ្ពស់របស់ឯឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៃទីស្ដីការក្រសួងមហាផ្ទៃ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងផ្នែកសណ្ដាប់ធ្នាប់ កម្លាំងគណៈបញ្ជាការឯកភាពរបស់ស្រុកពញាឮ ដឹកនាំដោយលោក វរសេនីយ៍ឯក ទិន វ៉ានស៊ី ឋានៈ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការដឹកនាំដាក់គោលដៅ ត្រួតពិនិត្យលើអ្នកបើកបរ ក្រោមឥទ្ធិពលស្រវឹង និងក្រោមឥទ្ធិពលគ្រឿងញៀន និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ មុខសាលាស្រុកពញាឮ ភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។


លុះដល់ថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ពេលកំពុងដាក់គោលដៅត្រួតពិនិត្យ ដោយមានការសង្ស័យក្រុមក្មេងស្ទាវចំនួន០៤នាក់ ជិះម៉ូតូ០២គ្រឿង ទិសដៅពីខាងត្បូងទៅជើង ក្នុងល្បឿលឿន និងមិនពាក់មួកសុវត្ថិភាពត្រឹមត្រូវ មុខគោលដៅត្រួតពិនិត្យ ភ្លាមនោះកម្លាំងយើងបានហៅម៉ូតូចំនួន០២គ្រឿងខាងលើ ឱ្យឈប់ ភ្លាមនោះធ្វើការត្រួតពិនិត្យ ហើយឆែកឆេរឃើញ ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ2023 ពាក់ផ្លាកលេខ ភ្នំពេញ 1IW-4568 មានកាន់ខ្សែក្រវាត់ និងមានលាក់ទុកដុំឥដ្ឋចំនួន០២ដុំ នៅលើកែបម៉ូតូ ចំណែកម៉ូតូ០១គ្រឿងទៀត ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ2021 ផ្លាកលេខ ភ្នំពេញ 1IP-2325 មានកាន់ដុំឥដ្ឋចំនួន០៦ដុំ លាក់ទុកលើកែបម៉ូតូ បន្ទាប់មកកម្លាំងផ្នែកជំនាញបាននាំខ្លួនជនសង្ស័យទាំង០៤នាក់ និងមធ្យោបាយ និងចាប់យកវត្ថុតាងខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ បានសារភាពថា ពួកខ្លួនពិតជាជិះម៉ូតូ មានលាក់ទុកដុំឥដ្ឋ និងកាន់ខ្សែក្រវាត់ ជាប់ខ្លួនប្រាកដមែន ព្រោះនៅមុនពេលកើតហេតុ មានក្រុមក្មេងស្ទាវមានគ្នា ប្រហែល០៩ទៅ១០នាក់ បានជិះម៉ូតូដេញវាយក្រុមខ្លួននៅចំណុចលើផ្លូវជាតិលេខ៥ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ទើបខ្លួនបានពឹងពាក់គញនីគ្នា ជិះម៉ូតូជូនខ្លួនត្រឡប់មកផ្ទះវិញ និងបានលាក់ទុកវត្ថុតាងខាងលើ ដើម្បីទុកការពារនៅតាមផ្លូវ ។ បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ កំពុងឃាត់ខ្លួន នៅអធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ កណ្តាល

Share.